ស្មានត្រីមែនទែន តាមពិតគំនូរត្រីសោះ ដែលវិចិត្រករចិនរូបនេះ គូរបានយ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

//s9.kh1.co/0c/0c32b732afe3c582d975676cc98aef5eb4230f0f.jpg
សង្គម

 ១៨-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីជនជាតិម្នាក់ឈ្មោះថា Feif Dong គឺជាវិចិត្រករដែលមានទេពកោសល្យពិសេស និងជំនាញក្នុងការបង្កើតគំនូរត្រីស្រស់ស្អាតជាច្រើនប្រភេទ។

ចិន៖ ស្ត្រីជនជាតិម្នាក់ឈ្មោះថា Feif Dong គឺជាវិចិត្រករដែលមានទេពកោសល្យពិសេស និងជំនាញក្នុងការបង្កើតគំនូរត្រីស្រស់ស្អាតជាច្រើនប្រភេទ ដោយមើលទៅហាក់ដូចជាមានជីវិតក្នុងជ័រថ្លា។ ហើយសិល្បៈនៃការគូររូបត្រីធ្វើពីជ័រ 3D នេះដែរ ត្រូវបានគេស្គាល់ស្ទើរតែមួយទសវត្សរ៍មកហើយ ដោយវិចិត្រករជនជាតិជប៉ុនឈ្មោះ Riusuke Fukahori

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការគូរម្ដងៗ វិចិត្រករ Feif Dong មានការប្រុងប្រយ័ត្នជាខ្លាំង ដោយសារតែកំហុសបន្ដិចក៏អាចបំផ្លាញការងារដែលបានធ្វើអស់ជាច្រើនសប្តាហ៍ ឬពេលខ្លះឈានដល់រាប់ខែ ដូច្នេះវាពិតជាទម្រង់សិល្បៈដែលទាមទារការអត់ធ្មត់និងការផ្តោតអារម្មណ៍ដើម្បីធ្វើឲ្យបានត្រឹមត្រូវផងដែរ។ បន្ទាប់ពីចាក់ជ័រ ពីមួយស្រទាប់ទៅមួយស្រទាប់ចូលទៅក្នុងអាងតូច ឬចានរួចមក គឺត្រូវទុកឱ្យវាស្ងួតយ៉ាងហោចណាស់៨ម៉ោង ទើបចាប់ផ្តើមលាបពណ៌ត្រីដោយប្រើថ្នាំលាប Acrylic

យ៉ាងណាមិញ វិចិត្រករ Feif Dong តែងតែបង្ហាញពីស្នាដៃរបស់ខ្លួន តាមរយៈគណនីបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដែលមានអ្នកតាមដានដល់ទៅជាង២៦.០០០នាក់ និងលក់គំនូរនៅលើវេបសាយ Etsy ដែលតម្លៃខ្ពស់ទាបទៅតាមទំហំ ឬការចនានៃគំនូរ៕

ប្រភព: Odditycentral / Instagram 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T