ប្រយ័ត្នផង ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសពីសន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV លើសពីធម្មតា

//s9.kh1.co/90/902e90054436c5aa94578c6c5684b6a7c86cc0b5.jpg
សង្គម

 ១៧-សីហា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការប្រកាសពីសន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV ដែលមានលក្ខណៈលើសពីកម្រិតធម្មតា អាចនឹងបង្កគ្រោះថ្នាក់បាន។

ភ្នំពេញ៖ ប្រមាណជាប៉ុន្មាននាទីមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការប្រកាសពីសន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV ដែលមានលក្ខណៈលើសពីកម្រិតធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក  ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា យោងតាមអង្គការឧតុនិយមពិភពលោក WMO បានបង្ហាញថានៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យUV ដែលមានកម្រិតសន្ទស្សន៍ឡើងដល់កម្រិត១០ ដែលកម្រិតដែលអាចបង្កគ្រោះថ្នាក់ ដល់មនុស្ស សត្វ និងរុក្ខជាតិ (ចន្លោះ ពីម៉ោង១០ព្រឹក ដល់ម៉ោង ០២រសៀល)

យោងតាមស្ថានភាពខាងលើ សូមបងប្អូនទាំងអស់គ្នា បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន​ ចំពោះបាតុភូតដែលបានរៀបរាប់នៅខាងលើនេះ៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T