រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​ជា​ម្តាយ​​​​ជូន​កូន​ស្រី ​​ត្រឡប់មកពី​ស្រុកកំណើត​វិញ ចុះពីលើរ៉ឺម៉ក ​ត្រូវ​មូ៉តូ​បុក​បណ្តាលឱ្យ​​​ រងរបួសធ្ងន់ ឯកូនស្រី ​របួស​ស្រាល  ចំណែក​​​អ្នកបុក ក៏របួស​ស្រាលដែរ ។ ​​ គ្រោះ​ថ្នាក់​​ចរាចរណ៍នេះ ​​កើត​ឡើង​កាលពីវេលា​​​ម៉ោង៦ ​និង​ ៣០នាទីល្ងាចថ្ងៃទី​១៩ មេសា​លើ​កំណាត់​​​ផ្លូវជាតិ​​លេខ១ ក្នុងសង្កាត់ព្រែក​ ឯង ខណ្ឌ​មានជ័យ ។
​​

ស្ត្រីជាម្តាយ​ដែល​​​រង​របួស​ធ្ងន់ឈ្មោះ​ញ៉ែម ​​​និត  អាយុ​​៦៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​​កំណប់ ​​ឃុំដំបូកខ្ពស់ ​​​ ស្រុក​អង្គរជ័យ ​​ខេត្ត​កំពត ​​​និងកូនស្រី​​​របួស​ស្រាល ​​ឈ្មោះ​​​នាក់  សំអូន ​​អាយុ​៣៣ឆ្នាំ ​​​ម្នាក់នៅសង្កាត់​​ព្រែកឯង ខណ្ឌ​មានជ័យ ​ចំណែក​ អ្នកជិះ​ម៉ូតូ​បុកស្ត្រី​​ទាំង​ពីរ​ ក៏រងរបួស​ស្រាល​ដែរ  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM  87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់​ដំបង ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]