ដំណើរក្រុមទាហានស្រី រាប់រយនាក់ទាំងនេះ ហាក់ដូចជាមនុស្សយន្ដអញ្ចឹង នៅពេលដែលពួកគេសាមគ្គីគ្នា ធ្វើដំណើរយ៉ាងស្រុះគ្នា ក្នុងកិច្ចសម្ពោធបញ្ចប់សង្គ្រាមនៅកូរ៉េ លើកទី៦០។

នៅក្នុងមួយជួរមានមនុស្សចំនួន ២៤នាក់ ស្លៀកពាក់ឯកសណ្ឋានកងទ័ព ដែលមានសំពត់ខ្លី ស្បែកជើងពណ៌ខ្មៅ ដើរយ៉ាងមានភាពស្វាហាប់បំផុត។ ដោយមានការសាមគ្គីភាព នឹងសហការគ្នាបានយ៉ាងល្អ បានធ្វើឲ្យទិដ្ឋភាពខាងក្រោមនេះ ក្លាយទៅជាទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ និងគួរឲ្យកោតសរសើរ ដែលមនុស្សរាប់រយនាក់ ធ្វើអ្វីគ្រប់យ៉ាងដូចគ្នាទាំងអស់ មិនថាលើកដៃ ឬ លើកជើង។

អ្វីដែលគួរឲ្យកត់សំគាល់នោះ ទាហានស្រីទាំងអស់ មិនតម្រូវឲ្យទុកសក់វែងឡើង ពួកគេត្រូវកាត់សក់នៅត្រឹម.កទាំងអស់គ្នា។ នៅលើផ្នែកដើមទ្រូងស្ដាំ យើងបានសង្កេតឃើញថា មានបំពាក់នូវមេដាយ ១ ឬ ២ គ្រប់គ្នាដែលបញ្ជាក់ពីឋានៈរបស់ពួកគេ។ នៅកូរ៉េខាងជើង ក្មេងៗដែលមានអាយុគ្រប់ ១៧ឆ្នាំ ទោះជាត្រូវចូលរៀនមហាវិទ្យាល័យក៏ដោយ ត្រូវតែចូលបំពេញកាតព្វកិច្ចកងទ័ព ចំនួន៦ខែសិន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូខាងក្រោមនេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]