Justin បង្ហាញមុខប្អូនស្រីពៅ ក្នុងថ្ងៃខួបកំណើត ឡើងឃ្យូត

//s9.kh1.co/d9/d9f10e6199bd4dc9a0997e978ccfe448739f9fef.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មើលទៅមានសុភមង្គលណាស់ Justin Bieber និង គ្រួសារថតរូបជុំគ្នាបែបនេះមើលហើយមានក្តីសុខជំនួស។

បរទេស៖ យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា Justin Bieber និងភរិយារបស់លោក Hailey Baldwin បានត្រលប់ទៅប្រទេសកាណាដាដើម្បីជួបគ្រួសារនៅចុងសប្តាហ៍។ ទន្ទឹមនឹងនេះ ប្តីប្រពន្ធមួយគូនេះបានទៅលេងឪពុកម្តាយរបស់ពួកគេ ហើយបានចូលរួមពិធីខួបកំណើតរបស់ប្អូនស្រីពៅរបស់ពួកគេឈ្មោះ Bay Bieber ដែលទើបតែមានអាយុ ៣ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នៅថ្ងៃទី ១៦ ខែសីហា តារាចម្រៀងប្រុសរូបនេះបានចែករំលែករូបថតយ៉ាងសប្បាយរីករាយនិងមានភាពកក់ក្តៅជាខ្លាំង ជាមួយសមាជិកគ្រួសារក្នុងឱកាសខួបកំណើតប្អូនស្រីពៅរបស់លោក។ លើសពីនេះ តារាចម្រៀងប្រុសរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងសង្ហាញញឹមស្រស់របស់លោកទៅកាន់ប្អូនស្រីពៅ ដែលលោកបានពរនឹងដៃ។យ៉ាងណាមិញបើក្រលេកមើលទឹកមុខប្អូនស្រី​តារាចម្រៀងរូបនេះផ្ទាល់ ពិតជាខ្យូតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។

បន្ថែមពីនេះ នៅពេលដែលក្រឡេកមកមើលរូបភាព គូស្វាមីភរិយាមួយគូនេះថតជាមួយប្អូនស្រីបែបនេះ បានធ្វើឲ្យអ្នកគាំទ្រអ្នកគាំទ្រពិតជារំភើបនិងទន្ទឹងរង់ចាំកូនដំបូងរបស់គូស្វាមីនេះ ដោយបន្ទាប់ពីរៀបការបាន ២ ឆ្នាំអ្នកនិយមលេងអ៊ីនធឺណេតកំពុងទន្ទឹងរង់ចាំរហូតដល់ថ្ងៃដែល Hailey Baldwin មានផ្ទៃពោះនិងចង់ឃើញកូនរបស់ពួកគេណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber និង ភរិយា
Justin Bieber និង ភរិយា
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង គ្រួសារ
Justin Bieber និង ភរិយា និង ប្អូនស្រីពៅ
Justin Bieber និង ភរិយា និង ប្អូនស្រីពៅ

ប្រភព៖ kenh14.

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T