ហេតុការណ៍ដ៏មិននឹកស្មានមួយ បានកើតឡើង នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Fuzhou ប្រទេសចិន ដោយសារតែ ស្រ្តីមានផ្ទៃពោះម្នាក់ បានសំរាលកូន ខណៈពេលកំពុងតែធ្វើដំណើរ ដោយថ្មើរជើង។

កាមេរ៉ាសុវត្ថិភាព បានថតជាប់ នូវសកម្មភាព ទាំងស្រុង ដែលបង្ហាញឲ្យឃើញថា នៅវេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ មានស្រ្តីម្នាក់ ត្រូវបានប្តីរបស់នាង នាំមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសំរាលកូន ប៉ុន្តែមិនដឹងមកពីហេតុអ្វី ស្រាប់តែកូនរបស់នាង បានធ្លាក់ចុះមកក្រោម តែម្តង។ យ៉ាងណាមិញ ភ្លាមៗនោះ ប្តីរបស់នាង ក៏បានលើកយកទារក ដែលជាកូនរបស់ខ្លួន ខណៈដែលប្រពន្ធរបស់គាត់វិញ បានទូរស័ព្ទប្រាប់ដល់ ក្រុមគ្រួសារ សាច់ញាតិរបស់ខ្លួន អោយបានដឹងថា រូបនាង បានសំរាលកូនហើយ។ បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]