ឡានហោះមិនទាន់បានចរាចរណ៍លើផ្លូវស្រួលបួលផង ស្រាប់តែឥឡូវលេចវត្តមានម៉ូតូហោះមកទៀតហើយ

//s9.kh1.co/e2/e2199a2724232009db2567074d4b26cbed9b38b9.jpg
យានជំនិះ

 ១៧-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

វាអាចហោះហើរនិងចុះចតបញ្ឈរពីផ្ទៃភាគច្រើន ក្នុងចន្លោះប្រហាក់ប្រហែលនឹងរថយន្តមួយគ្រឿង ហើយវាអាចដំណើរកម្មវិធីហោះហើរ ដោយស្វ័យប្រវត្តិ។

បរទេស៖ ក្រុមហ៊ុន Jetpack Aviation ទើបបានប្រកាសពីការហោះហើរសាកល្បងដោយជោគជ័យ នូវគំរូម៉ូតូហោះ។ ម៉ូតូ Speeder គឺជាស្នាដៃវិស្វកម្មមួយ ដែលតម្រូវឲ្យក្រុមហ៊ុន Jetpack Aviation សរសេរសូហ្វែរកម្មវិធីគ្រប់គ្រងការហោះហើរដោយខ្លួនឯង ដើម្បីត្រួតពិនិត្យនិងកែសម្រួលកម្លាំងជំរុញ។ អត្ថប្រយោជន៍នៃការងារនោះដែលចំណាយពេលមួយឆ្នាំកន្លះ គឺជាប្រព័ន្ធដ៏អស្ចារ្យមួយ ដែលមានមុខងារដូចម៉ូតូធម្មតា និងធ្វើឲ្យម៉ាស៊ីនមានស្ថេរភាពដោយស្វ័យប្រវត្តិ នៅពេលហោះហើរ។ វាអាចហោះហើរនិងចុះចតបញ្ឈរពីផ្ទៃភាគច្រើន ក្នុងចន្លោះប្រហាក់ប្រហែលនឹងរថយន្តមួយគ្រឿង ហើយវាអាចដំណើរកម្មវិធីហោះហើរ ដោយស្វ័យប្រវត្តិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកប្រតិបត្តិក្រុមហ៊ុន Jetpack Aviation លោក David Mayman បាននិយាយថា ម៉ូតូកំណែ ultralight មានល្បឿនកំណត់៩៦គីឡូម៉ែត្រក្នុងមួយម៉ោង (ច្បាប់របស់ FAA) ហើយអាចហោះហើររយៈពេល១៥នាទី។ ចំណែកកំណែសាកល្បងវិញនឹងទាមទារអាជ្ញាប័ណ្ណជាមូលដ្ឋានរបស់អ្នកបើកយន្តហោះ ដើម្បីធ្វើការហោះហើរ។ ល្បឿននៃកំណែនេះនឹងមានប្រហែល៤០២គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងរយៈពេលហោះហើរ៣៥នាទី។

ទោះបីជាការរចនាដើមមានគម្រោងទួរប៊ីនចំនួន៤ ផលិតផលចុងក្រោយនឹងមានប្រាំបី ដោយពីរនៅសងខាងម៉ូតូ ផ្ដល់នូវសុវត្ថិភាពមិនចាំបាច់។ ពួកវាក៏នឹងផ្ដល់នូវកម្លាំងគួរឲ្យចាប់អារម្មណ៍ផងដែរ ដែលអនុញ្ញាតឲ្យម៉ូតូ Speeder ទម្ងន់១៣៦គីឡូក្រាម អាចដឹកនិងផ្ទុកទម្ងន់ដល់២៧២គីឡូក្រាម។ វដ្ដខ្យល់ក៏មានការគ្រប់គ្រងដោយដៃ ជាមួយអេក្រង់បង្ហាញទំហំ១២អ៊ីញ និងប្រព័ន្ធវិទ្យុផងដែរ។

គំរូម៉ូតូ Speeder កំណែ២.០ នឹងត្រូវឆ្លងកាត់ការធ្វើតេស្ដកាន់តែខ្លាំង ក្នុងរដូវក្ដៅនិងស្លឹកឈើជ្រុះ មុនពេលការបង្កើតត្រូវបានបញ្ចប់។ នៅថ្ងៃអនាគត ក៏អាចមានម៉ូតូកំណែពាណិជ្ជកម្ម  សម្រាប់យោធានិងអង្គការសុវត្ថិភាពសាធារណៈ ដើម្បីទទួលបន្ទុកទប់ទល់នឹងអគ្គិភ័យ ដឹកបុគ្គលិកពេទ្យនិងសម្ភារៈ ឬក៏អ្នករងរបួស។ ក្រុមហ៊ុនបានដាក់តម្លៃដំបូងសម្រាប់កំណែអ្នកប្រើប្រាស់នៅ ៣៨១,០០០ ដុល្លារ៕

https://s9.kh1.co/__image/w=650,h=366,q=100/e3/e343a7cb244f6237915268f658386a5bc4e963cb.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ba/ba80842c5999df773607dfa56413033dfa11f27f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/7a/7a8611072bd3ca82f7509f8d409e6cd71adfb243.jpg

ប្រភព: Robb Report

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T