កូនជិតគ្រប់ខែ អ្នកម៉ាក់ Cardi B បង្ហាញរាងក្នុងឈុតរឹបរាងឡើងចេញអក្សរS

//s9.kh1.co/c6/c60173741356888d28b1c45abfc49965858f09d5.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកណាថាមានផ្ទៃពោះហើយស្អាតមិនបាន មើលតែអ្នកម៉ាក់Cardi B ទៅលែងខ្លួនអស់ស្ទះ។

បរទេស​៖ ជាការពិតណាស់ តារារ៉េបស្រី Cardi B បានបង្ហាញពីដំណឹងល្អនៃការមានផ្ទៃពោះរបស់នាង នៅក្នុងខែមិថុនាកន្លងទៅ ខណៈពេលចូលរួមកម្មវិធីពានរង្វាន់តន្ត្រី BET  ដោយនៅក្នុងព្រឹត្តិការណ៍នេះ សម្រស់អ្នកម៉ាក់រូបនេះ នៅតែសម្តែងដោយភាពងប់ងល់បើទោះបីជាមានផ្ទៃពោះធំក៏ដោយ តារារ៉េបស្រីរូបនេះមើលទៅមានថាមពលខ្លាំងពោរពេញទៅដោយភាពរស់រវើកនិងភាពទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកចំរៀង WAP មានមោទនភាពបង្ហាញពីការលូតលាស់នៅពេលនាងមានផ្ទៃពោះកូនទី ២ របស់នាង។ ពោលគឺនាង ស្ថិតនៅក្នុងខែចុងក្រោយនៃការមានផ្ទៃពោះហើយនឹងសម្រាលកូននៅរដូវស្លឹកឈើជ្រុះនេះ។ 

ដោយឡែក​ តារារ៉េបវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេឃើញក្នុងដំណើរអាជីវកម្មជាមួយស្វាមីរបស់នាងដែលជាតារារ៉េបប្រុស Offset នៅរដ្ឋ New Jersey ។ ក្នុងនោះផងដែរ Cardi B ពាក់ជាមួយឈុតយឺត Emilio Pucci ពណ៌ខៀវទាក់ទាញនិងស្បែកជើងពណ៌ផ្កាឈូក Miu Miu ដែលមានតម្លៃ ៨៩០ ដុល្លារ។ លើសពីនេះ សម្លៀកបំពាក់ដែល តារាស្រីរូបនេះបានពាក់ក៏បានបង្ហាញភាពទាន់សម័យ រាងដ៏ទាក់ទាញក្នុងសភាពពោះកាន់តែជិតគ្រប់ខែ ដែលបង្ហាញរាងឡើងចេញជាអក្សរ S៕

សូមទស្សនារូបភាពាខាងក្រោម៖

Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស
Cardi B និង មិត្តប្រុស
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T