មិនទទួលបានកិច្ចព្រមព្រៀង ធ្វើយានចុះចតឋានព្រះចន្ទ ពេលនេះអតីតមេ Amazon ប្ដឹងអង្គការណាសាហើយ

//s9.kh1.co/92/92753bd2100d7698ff45883b8418e6d73a5c33ef.jpg
បច្ចេកវិទ្យា

 ១៧-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អតីតមេក្រុមហ៊ុន Amazon រូបនេះបាននិយាយថា មានបញ្ហាជាមូលដ្ឋានជាមួយកិច្ចព្រមព្រៀងនេះ ដោយយល់ថាវាមិនយុត្តិធម៌។

បរទេស៖ ក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos កំពុងប្ដឹងអង្គការណាសាពីការសម្រេចចិត្តផ្ដល់រង្វាន់កិច្ចសន្យា២.៩ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍយានចុះចតឋានព្រះចន្ទ ទៅឲ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk។ អតីតមេក្រុមហ៊ុន Amazon រូបនេះបាននិយាយថា មានបញ្ហាជាមូលដ្ឋានជាមួយកិច្ចព្រមព្រៀងនេះ ដោយយល់ថាវាមិនយុត្តិធម៌។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវនេះបានកើតឡើងពីការសម្រេចចិត្តនៅក្នុងខែមេសា ដើម្បីប្រគល់កិច្ចព្រមព្រៀងនេះ ទៅឲ្យក្រុមហ៊ុនចំនួនមួយ មិនមែនពីរដូចការរំពឹងទុកនោះទេ ដោយសារតែកង្វះថវិកា។ ណាសាមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ នៅក្នុងសវនាការររបស់តុលាការ នៅថ្ងៃសុក្រ ក្រុមហ៊ុន Blue Origin បាននិយាយថា ខ្លួននៅតែបន្តជឿជាក់ថា អ្នកផ្ដល់សេវាកម្មចំនួនពីរគឺជាតម្រូវការ ដើម្បីបង្កើតប្រព័ន្ធចុះចត ដែលអាចដឹកក្រុមអវកាសយានិក ចុះទៅផ្ទៃឋានព្រះចន្ទ នៅដើមឆ្នាំ២០២៤។

លោក Jeff Bezos (កំពុងនិយាយ)
លោក Jeff Bezos (កំពុងនិយាយ)

គេក៏បានចោទប្រកាន់អង្គការណាសាពីការវាយតម្លៃខុសច្បាប់និងមិនត្រឹមត្រូវ ចំពោះសំណើរបស់ខ្លួន ក្នុងអំឡុងពេលដំណើរការដេញថ្លៃ។ ប្រធានផ្នែកស្រាវជ្រាវមនុស្សរបស់ណាសា លោកស្រី Kathy Lueders បានសារភាពថា ថវិកាបច្ចុប្បន្នរបស់ទីភ្នាក់ងារអវកាសបានរារាំង មិនឲ្យជ្រើសរើសក្រុមហ៊ុនចំនួនពីរ។ នោះគឺបន្ទាប់ពីសភាបានផ្ដល់ប្រាក់ត្រឹមតែ៨៥០លានដុល្លារនៃទឹកប្រាក់៣.៣ពាន់លានដុល្លារ ដែលខ្លួនបានស្នើសុំសម្រាប់គម្រោងនេះ។

ណាសាក៏បានលើកយកពីកំណត់ត្រារបស់ SpaceX ដែលបង្ហាញពីបេសកកម្មតារាវិថី ជាកត្តាទទួលបានប្រាក់រង្វាន់នេះ។ ថ្លៃចំណាយត្រូវបានគេគិតថា គឺជារឿងសំខាន់ផងដែរ ហើយការដេញថ្លៃរបស់ SpaceX គឺជាតម្លៃទាបបំផុត។ ការិយាល័យឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) បានច្រានចោលពាក្យបណ្ដឹង ពីក្រុមហ៊ុន Blue Origin និងក្រុមហ៊ុន Dynetic ដោយនិយាយថា ណាសាមិនបានធ្វើសកម្មភាពត្រឹមត្រូវ ក្នុងការប្រគល់កិច្ចសន្យាទៅឲ្យក្រុមហ៊ុនមួយ៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T