តើវ៉ាក់សាំងកូវីដ១៩ មានប្រសិទ្ធិភាពក្នុងការបង្ការការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មី(Delta) បានដែរឬអត់?

//s9.kh1.co/af/af809e421fc861c04eba4d6034aeb96c9c3da09a.jpg
សង្គម

 ១៧-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អង្គការសុខភាពពិភពលោក បានបញ្ជាក់ប្រាប់ចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ១៩ ចំពោះវីរុសបម្លែងខ្លួនថ្មី ដែលមានឈ្មោះថា Delta។

ភ្នំពេញ៖ នៅក្នុងពេលនេះ មានសំណួរជាច្រើនដែលប្រជាជនជាច្រើនពុំទាន់យល់ច្បាស់ ថាតើវ៉ាក់សាំងកូវីដ១៩ ពិតជាមានប្រសិទ្ធិភាពក្នុងការបង្ការការឆ្លងវីរុសកូវីដ ១៩ ប្រភេទបម្លែងថ្មី(Delta) បានឬអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយោងតាមការអះអាងរបស់ អង្គការសុខភាពពិភពលោកបានលើកឡើងនៅព្រឹកថ្ងៃទី១៧សីហានេះថា វ៉ាក់សាំងកូវីដ១៩ អាចមិនសូវមានប្រសិទ្ធិភាពក្នុងការបង្ការការឆ្លងនិងបង្កឱ្យមានជំងឺកូវីដស្រាល ដែលបង្កឡើងដោយកូវីដ១៩ប្រភេទពូជដេលតា(Delta) ប៉ុន្តែវ៉ាក់សាំងកូវីដ១៩ មានប្រសិទ្ធភាពខ្ពស់ ការពារខ្លួនអ្នកពីជំងឺធ្ងន់ធ្ងរនិងចៀសផុតពីការស្លាប់ ទោះបង្កឡើងដោយពូជមេរោគអ្វីក៏ដោយ (រួមទាំងប្រភេទដេលតា: Delta)។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីការពារខ្លួន រួមទាំងមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនអ្នកផងដែរ៕

ប្រភព និងរូបភាព៖ នាយកដ្ឋានយុទ្ធនឹងជំងឺឆ្លង

សូមចូលទស្សនារូបភាពខាងក្រោម៖

ការអះអាងរបស់អង្គការសុខភាពពិភពលោក
ការអះអាងរបស់អង្គការសុខភាពពិភពលោក
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T