កំពូលអ្នកជួល! អត់បង់ថ្លៃឈ្នួល១ឆ្នាំហើយ ទុកសំរាម និងកំប៉ុងអេតចាយជាង៨,០០០កំប៉ុងពាសពេញផ្ទះទៀត (មានវីដេអូ)

//s9.kh1.co/6e/6e23285a11ad9384a761698de7c8e02687347408.jpg
សង្គម

 ១៧-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងបន្ទប់ទឹក សុទ្ធតែក្រដាសដែលប្រលាក់លាមកទុកចោល

អង់គ្លេស៖ អ្នកជួលផ្ទះដ៏អាក្រក់បំផុត បានចាកចេញពីផ្ទះជួល ដោយបន្សល់ទុកនូវសម្បកកំប៉ុងស្រាបៀរជាង៨,០០០កំប៉ុង អាហារស្អុយរលួយ និងក្រដាសបង្គន់ប្រើរួច ដែលគរដូចភ្នំពាសពេញតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លោក Freddie អាយុ២៩ឆ្នាំ មកពី Hampshire នៃប្រទេសអង់គ្លេស និងមានមានតួនាទីជាអ្នកសម្អាត រួមទាំងជាអ្នកជំនាញគ្រប់គ្រងទឹកស្អាត ត្រូវបានគេប្រគល់ភារកិច្ចឲ្យទៅសម្អាតផ្ទះមួយខ្នង ដែលអ្នកជួលផ្ទះបានពង្រាយសំរាមយ៉ាងគរ។

មុនពេលចាកចេញទៅ អ្នកជួលផ្ទះបានផ្ញើសារទៅកាន់ម្ចាស់ផ្ទះជួលផ្ទាល់ ដោយនិយាយថា ខ្លួនប្រហែលជាបណ្ដោយឲ្យផ្ទះមានភាពរញ៉េរញ៉ៃបន្ដិចហើយ ខណៈម្ចាស់ផ្ទះបានខាតបង់ប្រាក់ជាង១៦,៦០០ដុល្លារអាមេរិក​ ដោយសារអ្នកជួលមិនព្រមបង់ប្រាក់ថ្លៃឈ្នួលមួយឆ្នាំ។

តួយ៉ាង នៅក្នុងបន្ទប់ទឹក មានសភាពយ៉ាងកខ្វក់ ដោយចានបង្គន់ដូចមិនដែលចាក់ទឹក និងក្រដាសបង្គន់ដែលមានលាមកជាប់ ហើយនៅក្នុងផ្ទះបាយវិញ ក៏មិនចាញ់គ្នាប៉ុន្មានដែរ ដោយកៅអី និងតុបរិភោគអាហារ ត្រូវបានជន់លិចដោយសំរាម ដែលស្ទើរតែមើលមិនឃើញ។

យ៉ាងណាមិញ ចំពោះការសម្អាតនេះដែរ អ្នកសម្អាតបានចំណាយពេលជិត៣០ម៉ោងឯណោះ ក្នុងរយៈពេលបីថ្ងៃ និងប្រើទឹកថ្នាំលាងសម្អាតដល់ទៅ១០ដបផងដែរ ដើម្បីឲ្យសភាពផ្ទះវិញទៅរកសភាពប្រក្រតីវិញ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=833,q=100/63/63fdf247fcc398f272c16c8133ea3e8783818420.png
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T