រាជធានីភ្នំពេញ ៖ ​ស្ត្រី​២​នាក់​បង​ប្អូន​បង្កើត​​បាន​​ដួល​បោក​ក្បាល​​​របួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូត្រឡប់​​មកពី​លេង​ផ្ទះ​ក្មួយ​ស្រី​ លុះ​ដល់​ចំណុច​ផ្លូវ​លេខ​២៧១ ​ក្នុងសង្កាត់​ទួល​​ទំពូង​ទី២ ខណ្ឌ​ចំការ​មន ស្រាប់តែ​​មាន​ជន​សង្ស័យ​​២​នាក់​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​យក​ទៅ​បាត់ បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​ច្រងាប់​ច្រងិល​ ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាលពីវេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​១៩ មេសា ។

ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​​ម៉ាកហ្វ៊ីណូ ពណ៌​ក្រហម បើក​បរ​ដោយ​ឈ្មោះ​ញ៉ែម ​ប៊ុននី អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះលេខ​៦៥៦ ផ្លូវលេខ​៤៥BT ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន ​ខណ្ឌមានជ័យ រង​របួស​បែក​ក្បាលខាង​ក្រោយ​ រយះ​ស្មា និង​ជើង។ ​ចំណែក​ស្ត្រី​ជិះ​ពីក្រោយ​ឈ្មោះ​ញ៉ែម ​សុវ៉ាត ​អាយុ​៤៤​ឆ្នាំ ​ស្នាក់​នៅភូមិ​ឫស្សី សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ របួស​ផ្ទៃ​មុខ និង​រយះ​ក្បាល​ជង្គង់​ដេរ​១០​ថ្នេរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ