ឥឡូវណាសាជ្រើសរើសមនុស្ស ឲ្យស្នាក់នៅក្នុងបន្ទប់សិប្បនិម្មិត ដូចនៅលើភពអង្គារ ធ្វើបេសកកម្មពិសោធន៍

//s9.kh1.co/f4/f4510f3e1677cf043bd21eb14e42af02e38b0054.jpg
បច្ចេកវិទ្យា

 ១៦-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមការងារនឹងធ្វើការជ្រើសរើស ដូចគ្នានឹងរបៀបដែលគេធ្វើការជ្រើសរើសបេក្ខភាពអវកាសយានិកអ៊ីចឹងដែរ។

អាមេរិក៖ ឥឡូវនេះពាក្យសុំត្រូវបានបើក ដើម្បីចូលរួមជាសមាជិករបស់អង្គការណាសា ក្នុងការពិសោធន៍រយៈមួយឆ្នាំដំបូង នៃការរស់នៅលើភពអង្គារបែបសិប្បនិម្មិត។ មនុស្សបួននាក់ដំបូងនឹងរស់នៅនិងធ្វើការ នៅក្នុងទីជម្រកមួយដែលគេហៅថា Mars Dune Alpha នៅឯមជ្ឈមណ្ឌលអវកាស Johnson Space Center របស់ណាសា ក្នុងទីក្រុង Houston។ ពាក្យសុំត្រូវបានបើក រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ហើយបេសកកម្មគ្រោងនឹងចាប់ផ្ដើមនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាលើកដំបូងនៃបេសកកម្មមួយឆ្នាំចំនួនបី ត្រូវបានគេហៅថា Crew Health and Performance Exploration Analog ឬ CHAPEA ដើម្បីជួយអង្គការណាសារៀបចំសម្រាប់បញ្ហាប្រឈម ដែលអវកាសយានិកអាចជួបប្រទះ នៅពេលពួកគេមានឱកាសរុករកនិងរស់នៅលើភពក្រហមមួយនេះ ក្នុងបេសកកម្មរបស់មនុស្សនាពេលអនាគត។ ទីភ្នាក់ងារនេះកំពុងស្វែងរកពលរដ្ឋអាមេរិកាំងឬអ្នករស់នៅអចិន្ត្រៃយ៍ មានអាយុចន្លោះពី៣០ទៅ៥៥ឆ្នាំ ដែលមានសុខភាពល្អនិងមិនជក់បារី។ ក្រុមការងារនឹងធ្វើការជ្រើសរើស ដូចគ្នានឹងរបៀបដែលគេធ្វើការជ្រើសរើសបេក្ខភាពអវកាសយានិកអ៊ីចឹងដែរ។

បេក្ខជនដែលចង់ចូលរួមត្រូវមាន ថ្នាក់អនុបណ្ឌិតលើជំនាញ STEM ដូចជាវិស្វកម្ម គណិតវិទ្យា ជីវវិទ្យា រូបវិទ្យា ឬវិទ្យាសាស្ត្រកុំព្យូទ័រ ពីស្ថាប័នដែលមានការទទួលស្គាល់ ដែលមានបទពិសោធន៍យ៉ាងតិច២ឆ្នាំ លើជំនាញ STEM ឬក៏យ៉ាងហោចណាស់មួយពាន់ម៉ោងក្នុងការបើកបរយន្តហោះ។ បេក្ខជនដែលបានបញ្ចប់ការបំពេញការងាររយៈពេលពីរឆ្នាំ ឆ្ពោះទៅរកកម្មវិធីថ្នាក់បណ្ឌិតផ្នែក STEM ឬបញ្ចប់ថ្នាក់វេជ្ជសាស្ត្រ ឬកម្មវិធីសាកល្បងផ្នែកបើកបរយន្តហោះ អាចនឹងត្រូវបានពិចារណា។ លើសពីនេះដោយមានបទពិសោធន៍វិជ្ជាជីវៈរយៈពេល៤ឆ្នាំ បេក្ខជនដែលបានបញ្ចប់ការបណ្ដុះបណ្ដាលមន្ត្រីយោធាឬបរិញ្ញាបត្រវិទ្យាសាស្ត្រក្នុងវិស័យ STEM អាចត្រូវបានពិចារណាដែរ។

មនុស្ស៤នាក់និងអ្នកជំនួស២នាក់នឹងត្រូវជ្រើសរើស សម្រាប់បេសកកម្មរយៈពេលមួយឆ្នាំ។ បន្ទប់ទីជម្រកទំហំ១៥៨ម៉ែត្រក្រឡា ត្រូវបានព្រីន3D ដោយក្រុមហ៊ុន ICON និងបែងចែកតំបន់ដាច់ពីគ្នាសម្រាប់ការរស់នៅនិងធ្វើការ។ វាហាក់ដូចជាជម្រកនាពេលអនាគត ដែលត្រូវបានប្រើ ក្នុងកំឡុងពេលការរុករកអវកាស នៅលើឋានព្រះចន្ទនិងភពអង្គារ​ ដែលត្រូវបានព្រីនតាមបែប 3D ដោយមិនត្រូវការដឹកសម្ភារៈសំណង់ធំៗទៅជាមួយ ពេលបាញ់បង្ហោះ។ បន្ទប់នេះត្រូវបានគេរចនាឡើង ដើម្បីបង្ហាញពីទិដ្ឋភាពពិត ដែលអវកាសយានិកភពអង្គារនឹងត្រូវប្រឈមមុខ ដូចជាធនធានមានកំណត់ ពន្យារពេលការទាក់ទង និងភាពតានតឹងជាច្រើនទៀត។

សមាជិកទាំង៤នាក់ប្រហែលត្រូវធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយប្រើប្រាស់ការគ្រប់គ្រងរ៉ូបូត និងទិដ្ឋភាពនិម្មិត (VR) ហើយធ្វើដំណើរដូចនៅលើអវកាស។ ព័ត៌មានទាំងអស់ដែលប្រមូលបានក្នុងបេសកកម្មទាំងនេះ នឹងជួយអង្គការណាសាអភិវឌ្ឍបច្ចេកវិទ្យានិងវិធីសាស្ត្រដែលត្រូវការ ស្របពេលដែលការដោះស្រាយបញ្ហាសម្រាប់បេសកកម្មរបស់មនុស្សក្នុងថ្ងៃអនាគត នឹងជួយមនុស្សត្រលប់ទៅកាន់ឋានព្រះចន្ទម្ដងទៀត និងបញ្ជូនទៅកាន់ភពអង្គារ៕

https://s9.kh1.co/__image/w=650,h=365,q=100/09/097491c7d3290c165c8f522a52c21d7432d24769.jpg
https://s9.kh1.co/__image/w=650,h=365,q=100/6e/6efdb4be68dd91d27929c8c76f94580da25743a8.jpg
https://s9.kh1.co/__image/w=650,h=365,q=100/a2/a29e0157bbeda97cd8d9b60525ce6093276aeace.jpg
https://s9.kh1.co/__image/w=650,h=390,q=100/4f/4f777480617f01ae8dbc6a6fbd0568fcac83e762.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T