សាកសពរបស់ក្មេងស្រីម្នាក់ ដែលគេជឿថាបានស្លាប់លើសពី ៥០០ឆ្នាំមកហើយនោះ តែបែរជានៅមានសភាពល្អ មិនខូច ឬ រលួយឡើង។

នាពេលបច្ចុប្បន្ននេះ ក្រោយពីធ្វើការស្រាវជ្រាវ លើសក់របស់ក្មេងស្រីម្នាក់នោះ អ្នកវិទ្យាសាស្រ្ដ បានរកឃើញអាថកំបាំងមួយ ដែលទាក់ទងនឹងការរក្សាសាកសពរបស់នាង ឲ្យល្អក្នុងរយៈពេលយ៉ាងយូរបែបនេះបាន។ ក្មេងស្រីម្នាក់នេះ មានអាយុ១៣ឆ្នាំ ជាជនជាតិឥណ្ឌា ដែលរសនៅតំបន់ភាគខាងត្បូងនៃ សហរដ្ឋអាមេរិក។ នៅក្នុងខ្លួនប្រាណរបស់នាង គេបានរកឃើញថា មានផ្ទុកនូវសារធាតុ អាល់កុល និងអាភៀនជាច្រើន ដែលអាភៀននោះជាប្រភេទ កូកាអ៊ីន។ អ្នកវិទ្យាសាស្រ្ដជឿថា មុនពេលដែលនាងស្លាប់ នាងបានសេពគ្រឿងស្រវឹង និងគ្រឿងញៀនជាច្រើន ហើយនេះគឺជាអាថកំបាំងនៃការ រក្សាសាកសពមិនឲ្យរលួយនោះ។

ក្មេងស្រីម្នាក់នេះគេបានឲ្យឈ្មោះថា Ice Maiden ដែលជាក្មេងស្រីម្នាក់ ក្នុងចំណោម៣នាក់ ដែលរកឃើញក្នុងផ្នូរធ្វើពីថ្ម នៅលើភ្នំមួយនៃប្រទេស អាហ្សង់ទីន។ គេបានរកឃើញស្លឹកកូកាអ៊ីន នៅជាប់ធ្មេញរបស់នាង និងមួយដុំតូចនៅពីក្រោយថ្ពាល់រស់នាង។ គេបានដឹងទៀតថា នាងបានផឹកស្រាជាច្រើន ដែលធ្វើមកពីពោត ដែលអាចជួយរក្សាកំដៅរបស់នាង នៅកន្លែងត្រជាក់ តែវានៅតែមិនអាចការពារជិវិតនាងបាន ប្រហែលជាអាកាសធាតុត្រជាក់ខ្លាំងពេក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? សូមពិនិត្យរូបភាពខាងក្រោមទាំងអស់គ្នា៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]