លែងមែនទែនហើយ! គង់ ចាន់ស្រីមុំ លែងស្ទាយ៍តែងខ្លួន ចូលធ្វើម្ហូប ឃើញហើយវិលមុខជំនួស

//s9.kh1.co/c8/c8cd81c7754670195f6c41e43f64f4fe178948ca.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកលើកណាដែលមិនប្លែក គង់ចាន់ ស្រីមុំ មកលើកនេះផ្អើលអស់អ្នកគាំទ្រ។

ភ្នំពេញ៖ ជាតារាស្រីលំដាប់ពហុជំនាញ ដ៏មានទេពកោសល្យប៉ិនប្រសប់ អ្នកនាង គង់ចាន់ ស្រីមុំ កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗជាច្រើនទូទាំងប្រទេស មិនថាជីវិតក្នុងសិល្បៈនិងជីវិតឯកជនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាស្រីនិងជាអ្នកម៉ាក់សម័យថ្មីរូបនេះ មិនត្រឹមតែមានជីវិតជោគជ័យលើវិថីសិល្បៈប៉ុណ្ណោះទេ បើនិយាយពីជីវិតគ្រួសារគេសង្គេតឃើញថាអ្នកនាងក៏មានសុភមង្គលមិនណយដែរ។ លើសពីនេះ បើងាកមកមើលរូបសម្រស់ អ្នកនាង គង់ចាន់ ស្រីមុំ វិញក៏ត្រូវមហាជនសរសើរមិនដាច់ពីមាត់ផងដែរ ដោយសារតែនៅតែស្រស់ស្អាតជានិច្ច បើទោះបីជាមានកូនស្រីមួយទៅហើយក្តី។

ដោយឡែក ដូចសព្វមួយដងតារាស្រីស្រស់តូចច្រឡឹងរូបនេះ ជារឿយៗតែបង្ហាញខ្លួនមកជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបហាយសូ ប្លែកៗទាន់សម័យ ដែលជាមូដមិនដែលជាន់គ្នាម្ដងណាឡើយមកចែកជួនអ្នកទស្សនាមិនឲ្យសាំភ្នែក។

ជាក់ស្ដែង ស្រាប់តែមុននេះបន្តិច អ្នកនាង បានចេញមកបង្ហាញខ្លូនជាថ្មី ពោលគឺលើកនេះរឹតតែប្លែកជាងសព្វមួយដង ដោយអ្នកនាងមកជាមួយនឹងបរិយាកាសក្នុងផ្ទះបាយ បើតាមការបញ្ជាក់ពីតារាស្រីរូបនេះផ្ទាល់គឺ ជាស្ទាយ៍ចងចិត្តប្តីមិនឲ្យរកបាយក្រៅ ដោយមានការតុបតែងខ្លួនជាមួយនឹងឈុតរ៉ូបស្បៃសំពោងពណ៌ផ្កាឈូក អមនឹងម៉ូដសក់បួងឡើងដែលមើលទៅពិតជាប្លែកខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ និង គ្រួសារ
គង់ចាន់ ស្រីមុំ និង គ្រួសារ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ចាន់ ស្រីមុំ
គង់ ចាន់ស្រីមុំ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T