សូម្បី ត្រចៀកកាំ ក៏ទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយពីមានរឿងអាស្រូវលើតារាប្រុសរូបនេះ

//s9.kh1.co/6f/6fcf5e9c2655fc3f62f9052df78fd1e6e022dba2.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាស្រី Zhao Wei ទទួលរងនូវការរិះគន់ពីអ្នកលេងបណ្ដាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងលោក Zhang Zhehan មានរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនយោបាយ

ចិន៖ នៅថ្ងៃទី ១៥ ខែសីហា យោងតាមប្រភពមួយ បានរាយការណ៍ថា ម៉ាកយីហោទស្សនាវដ្តីមួយបានសម្រេចចិត្តផ្អាក គម្រោងទស្សនាវដ្តីប្រចាំខែកញ្ញា ដែល រូបភាព តារាស្រី Zhao Wei ហៅ ត្រចៀកកាំ ធ្វើជាគម្របមុខ ហើយនេះគឺជាអង្គភាពទី១ ដែលមានវិធានការផ្អាកកិច្ចសហប្រតិបត្តិការជាមួយនឹងរូបនាង ខណៈម៉ាកយីហោមួយចំនួនទៀតដែលបានសហការជាមួយរូបនាង ក៏កំពុងពិចារណាលើកិច្ចសន្យាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងត្រូវបានទស្សនិកជនជាច្រើន ធ្វើការវាយប្រហារយ៉ាងខ្លាំង នៅលើបណ្តាញសង្គម​ដែលធ្វើឲ្យនាងត្រូវរងផលប៉ះពាល់ ដោយសារតែរឿងអាស្រូវរបស់តារាសម្តែងប្រុស លោក Zhang Zhehan ដែលជាសិល្បករមួយរូបស្ថិតនៅក្រោមក្រុមហ៊ុន គ្រប់គ្រងដោយតារាស្រី​ Zhao Wei ផងដែរ។ 

គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសលោក Zhang Zhehan កំពុងតែមានរឿងអាស្រូវដ៏ធ្ងន់ធ្ងរមួយ ដោយបានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយប្រវត្តិសាស្ត្រ ហើយត្រូវបានអាជ្ញាធរចិនហាមឃាត់មិនឱ្យធ្វើសកម្មភាពសិល្បៈ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhang Zhehan
Zhang Zhehan
Zhang Zhehan
Zhang Zhehan
Zhang Zhehan
Zhang Zhehan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T