ឥទ្ធិពលស្នេហ៍! Jennifer Lopez លុបដានស្នេហ៍ចាស់អស់រលីង ក្រោយ Ben Affleck ផ្គាប់ចិត្តវិមានតម្លៃរាប់លានដុល្លារ

//s9.kh1.co/f7/f7f67b33083f170c4156485521a864fb655618bf.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដាច់ចិត្តខ្លាំងណាស់ ក្រោយត្រលប់មកផ្អែមល្ហែមនឹងBen Affleck វិញJenniferលុបដានចាស់គ្មានសល់។

បរទេស៖ នៅថ្ងៃទី ១៤ ខែសីហាសារព័ត៌មាន Us Weekly បានរាយការណ៍ថាJennifer Lopez បានលុបចោលអ្វីៗទាំងអស់ដែលទាក់ទងនឹង Alex Rodriguez  ដែលជាអតីតគូស្នេហ៍នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង រួមទាំងរូបថតនៃថើបគ្នារបស់អ្នកទាំងពីរនៅថ្ងៃដែលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ JLo ក៏បានចុចដើម្បីមិនតាមដានគណនីរបស់ Rodriguez ទៀតផង ដោយសកម្មភាពទាំងនេះរបស់នាង ត្រូវបានគេនិយាយថាលែងចង់មានទំនាក់ទំនងជាមួយអតីតស្នេហារបស់នាងទៀតហើយ ។ បើទោះបី អតីតកីឡាករបាល់បោះរូបនោះនៅតែរក្សាការតាមដាន លើតារាចម្រៀងស្រីរូបនេះដដែល។

ទន្ទឹមនឹងនេះដែរ Jennifer កំពុងពោរពេញដោយសុភមង្គលជាមួយ Ben Affleck បន្ទាប់ពីអ្នកទាំងពីរបានជួបជុំគ្នាវិញគឺមិនអាចបែកគ្នាបានឡើយ ពួកគេកាន់តែមានភាពស្និទ្ធស្នាលជាសាធារណៈដោយបើកចំហកាន់តែខ្លាំង ។

មិនតែប៉ុណ្ណោះ​កាលថ្ងៃទី ១០ ខែសីហាអ្នកថតរូបម្នាក់បានចាប់បាន Ben Affleck យក JLo ទៅមើលវិមានដ៏អស្ចារ្យដែលមានតម្លៃ ៨៥ លានដុល្លារដែលមានទីតាំងនៅ Beverly Hills សហរដ្ឋអាមេរិក៕

សូមទស្សនារូបភាពខាងក្រោម៖

Jennifer និង អតីតគូស្នេហ៍ជាកីឡាករបាលបោះ
Jennifer និង អតីតគូស្នេហ៍ជាកីឡាករបាលបោះ
Jennifer និង Ben Affleck
Jennifer និង Ben Affleck
Jennifer និង Ben Affleck
Jennifer និង Ben Affleck
វិមានដែល Ben AffleckនាំJenniferទៅមើល
វិមានដែល Ben AffleckនាំJenniferទៅមើល

ប្រភព៖zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T