មានក្រុមអាយដលអ្នកអត់? ទាំងនេះជាក្រុមនារី K-pop ដែលកំពុងទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន

//s9.kh1.co/00/00db612438d174a7d51efab7c3deef1ce4d869d5.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មើលៗមានអាយដលអ្នកទាំងអស់គ្នាអត់ ទាំងនេះសុទ្ធតែជាក្រុមនារីលំដាប់កំពូលនាបច្ចុប្បន្ន។

កូរ៉េខាងត្បូង៖ ដូចដែរបងប្អូន មិត្តៗយុវវ័យទាំងអស់ដែលជាអ្នកគាំទ្រទៅលើវិស័យឧស្សាហកម្មកម្សាន្តK-pop កូរ៉េបានស្គាល់ច្បាស់មកហើយពីក្រុមចម្រៀងនារីដែលកំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យស្ទើរទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្ងៃទី១៥ សីហាបើយោងតាម Korean Business Research Institute បានបន្តប្រកាសចំណាត់ថ្នាក់ដែលមានការគាំទ្រខ្លាំង សម្រាប់ក្រុមចម្រៀងស្រី K-pop នៅខែសីហាឆ្នាំ ២០២១នេះ ។ ជាមួយគ្នានេះ ថ្ងៃនេះយើងនឹងលើកយកក្រុមចម្រៀងនារីដែលមានសន្ទុះគាំទ្រខ្លាំង និងមានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះមក។

ដើម្បីឲ្យដឹងកាន់តែច្បាស់ថា មានក្រុមចម្រៀងនារីK-pop ខ្លះដែលកំពុងមានឥទ្ធិពលខ្លាំងនាពេលបច្ចុប្បន្ននេះ?

សូមទស្សនារូបភាពខាងក្រោម៖

១.BlackPink

BLACKPINK
BLACKPINK

BLACKPINK បានឡើងដល់កំពូលទាំង ៣០ នៅខែនេះបន្ទាប់ពីចាញ់មកុដក្រុម aespa កាលពីខែមុន ដោយខួបលើកទី ៥ ឆ្នាំដ៏អស្ចារ្យជាមួយនឹងគម្រោងជាច្រើនបានជួយឱ្យក្រុមនេះឈានដល់ ៣,២៤៣,១០៨ ពិន្ទុ។

.aespa

aespa
aespa

aespa គឺពិតជាក្រុមចម្រៀងក្មេងស្រីថ្មី ដែលទទួលបានជោគជ័យបំផុតនៅពេលនេះ ក្មេងស្រី4 SM ទទួលបាន ២,៧០៨,០១៧ ពិន្ទុក៏ជាមនុស្សដំបូងគេដែលអាចជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៅខែនេះ។

៣.Red Velvet

Red Velvet
Red Velvet

Red Velvet កំពុងធ្វើអោយអ្នកគាំទ្ររំភើបជាងពេលណាទាំងអស់ជាមួយនឹងឈុតខ្លីៗនៃរូបថតនិងវីដេអូសំរាប់ការត្រលប់មកវិញនាពេលខាងមុខនេះ មុនពេលវិលត្រឡប់មកជាផ្លូវការជាមួយផលិតផលថ្មី Red Velvet បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ ដោយទទួលបាន ២,៤៩៣,៤៤១ ពិន្ទុ។

៤.Brave Girls

Brave Girls
Brave Girls

Brave Girls កំពុងអភិវឌ្ឍន៍ជាលំដាប់បន្ទាប់ពីត្រូវបានរស់រវើកឡើងវិញគួរឱ្យភ្ញាក់ផ្អើលដោយសារបទ «Rollin» ក្រុមនេះទទួលបាន ២,៤៦៩,៥៦១ ពិន្ទុនិងទទួលបានចំណាត់ថ្នាក់លេខ ៤។

៥.TWICE

TWICE
TWICE

TWICE នៅតែមានភាពក្តៅគគុកបន្ទាប់ពីការត្រលប់មកវិញរបស់ពួកគេនៅក្នុងខែមិថុនាក្នុងផលិផលថ្មី«landing» នៅចំណាត់ថ្នាក់លេខ ៥។

៦.SNSD

SNSD
SNSD

SNSD ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ ជិតដល់កំពូលទាំង ៥ ដោយសារតែពាក្យចចាមអារ៉ាមជួបជុំគ្នាជាបន្តបន្ទាប់។

៧.Oh My Girl

Oh My Girl
Oh My Girl

Oh My Girl កើនឡើង ១ កន្លែងបន្តិចបើប្រៀបធៀបទៅនឹងខែមុនជាប់ចំណាត់ថ្នាក់លេខ ៧។

៨.MAMAMOO

MAMAMOO
MAMAMOO

ជាមួយគ្នានេះ ក្រុមនារី MAMAMOO ស្ទើរតែមិនដែលអវត្តមានពីកំពូលទាំង ១០។

៩.Lovelyz

Lovelyz 
Lovelyz 

ក្នុងនោះផងដែរ​ ក្រុម Lovelyz ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតារាងប្រចាំខែនេះ។

១០.LOONA

LOONA
LOONA

កូនពៅទាំង១០ ក្រុម LOONA ទទួលបានជោគជ័យ ៥ កន្លែងនិងស្ថិតក្នុង កំពូលទាំង ១០។

ប្រភព៖kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T