មកមើលសកម្មភាពក្រៅឆាក នៃការឈរលើកំពូលអគារដ៏ខ្ពស់របស់នារីអូតេសនេះ ទើបដឹងហ្មត់ចត់ប៉ុណ្ណា (មានវីដេអូ)

//s9.kh1.co/51/51f9d243ebf1c1f4b2fd563db13588880346a6e1.png
សង្គម

 ១៥-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានអ្នកលោតឆ័ត្រយោងលើអាកាសម្នាក់ បានតែងខ្លួនជានារីអូតេស និងឡើងទៅឈរដោយទឹកមុខញញឹមលើកំពូលអគារកម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ។

ឌូបៃ៖ កាលពីខែសីហានេះ មានអ្នកលោតឆ័ត្រយោងលើអាកាសម្នាក់ បានតែងខ្លួនជានារីអូតេស និងឡើងទៅឈរដោយទឹកមុខញញឹមលើកំពូលអគារ Burj Khalifa កម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើបែបនេះ ដើម្បីជាការអបអរនូវការដកបម្រាមធ្វើដំណើរនៃក្រុមហ៊ុនអាកាចរណ៍ Emirates ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច អាចវិលត្រលប់មកប្រទេសអារ៉ាប់រួម ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ តែពួកគេត្រូវធ្វើតេស្តរកមេរោគមុនចេញដំណើរ និងការធ្វើតេស្តបន្ថែមនៅ ឬមុនថ្ងៃទី២ របស់ពួកគេនៅក្នុងប្រទេសផងដែរ។

យ៉ាងណាមិញ មានឃ្លីបវីដេអូមួយ បង្ហាញឲ្យឃើញពីសកម្មភាពក្រៅឆាក នៃការរៀបចំថតផ្សព្វផ្សាយ ដែលមើលទៅគួរឲ្យភ័យខ្លាចយ៉ាងខ្លាំង ដោយនារីអូតេស ក៏ដូចជាក្រុមការងារ ត្រូវរៀបចំ ហាត់សម និងដាក់ខ្សែក្រវ៉ាត់ការពារយ៉ាងល្អិតល្អន់ផងដែរ៕

ប្រភព: Youtube / worldofbuzz

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូផ្សព្វផ្សាយ
សកម្មភាពក្រៅឆាក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T