អ្នកស្រាវជ្រាវបង្ហាញផូស៊ីលសត្វកញ្ចែ អាយុកាល៤៩លានឆ្នាំ តែនៅរក្សារូបរាងបានល្អ មិនគួរឲ្យជឿ

//s9.kh1.co/e0/e085422f8618da8b965176210f0d253fb8e6e684.jpg
បច្ចេកវិទ្យា

 ១៥-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដំបូងអ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់ផូស៊ីលនេះថា ជាកញ្ចែស្នែងវែង នៅក្នុងពូជ Cerambycidae។

បរទេស៖ សត្វកញ្ចែមួយដែលធ្លាប់រស់នៅប្រហែល៤៩លានឆ្នាំមុន ត្រូវបានរក្សារូបរាងយ៉ាងល្អ ដែលសត្វល្អិតនេះមើលទៅដូចកំពុងត្រដាងស្លាប ហៀបនឹងហោះចេញទៅ។ ករណីស្លាបក៏ជាផ្នែកមួយដ៏មាំជាមួយគ្រោងឆ្អឹងរបស់សត្វកញ្ចែផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្រិតពណ៌និងភាពច្បាស់នៅក្នុងផូស៊ីលនេះគឺកម្រណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រស់ដ៏ស្រស់ស្អាតនៃស្លាបរបស់សត្វកញ្ចែបុរាណនេះបានជំរុញឲ្យអ្នកស្រាវជ្រាវដាក់ឈ្មោះឲ្យវាថា Pulchritudo attenboroughi យកលំនាំឈ្មោះតាមអ្នកជំនាញធម្មជាតិនិងជាពិធីករទូរទស្សន៍ដ៏ល្បី គឺលោកតា David Attenborough។ នៅពេលដែលអ្នកស្រាវជ្រាវបានរៀបរាប់អំពីសម្រស់របស់សត្វកញ្ចែ វាត្រូវបានប្រមូលទុកដាក់នៅក្នុងសារមន្ទីរ Denver Museum of Nature and Science ក្នុងរដ្ឋ Colorado។

អ្នកជំនាញផ្នែកសត្វពីបុរាណបានរកឃើញផូស៊ីលនេះ នៅតំបន់ក្រុមទន្លេ Green River Formation មានអាយុកាលប្រហែលចន្លោះពី៥៥.៨លានទៅ៣៣.៩លានឆ្នាំមុន។ ដំបូងអ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់ផូស៊ីលនេះថា ជាកញ្ចែស្នែងវែង នៅក្នុងពូជ Cerambycidae។

ប៉ុន្តែខណៈដែលរូបរាងកាយរបស់វាប្រហាក់ប្រហែលនឹងកញ្ចែស្នែងវែង អវយវៈខាងក្រោយរបស់វាខ្លីខុសពីធម្មតា ដែលនាំឲ្យអ្នកអភិរក្សជាន់ខ្ពស់ផ្នែកបាណកសាស្ដ្ររបស់សារមន្ទីរ គឺលោក Frank-Thorsten Krell ជាអ្នកដឹកនាំការស្រាវជ្រាវ ឆ្ងល់ថាតើវាអាចស្ថិតនៅក្រុមផ្សេងដែរឬទេ។ នៅក្នុងការសិក្សា អ្នកនិពន្ធបានរៀបរាប់ថា សត្វកញ្ចែនេះគឺជាពូជថ្មីមួយ ក្នុងអនុសែស្រឡាយដែលត្រូវបានគេស្គាល់ថា មានជើងក្រោយដ៏រឹងមាំនិងខ្លាំងក្លា៕

ផូស៊ីលសត្វកញ្ចែ Pulchritudo attenboroughi
ផូស៊ីលសត្វកញ្ចែ Pulchritudo attenboroughi
សត្វកញ្ចែ Pulchritudo attenboroughi ត្រូវបានកែតាមបែបឌីជីថល
សត្វកញ្ចែ Pulchritudo attenboroughi ត្រូវបានកែតាមបែបឌីជីថល

ប្រភព: Live Science

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T