ព្រោះមិនចង់ឲ្យកូនខ្វះភាពកក់ក្តៅ Angelina តែងមានពេលវេលាឲ្យកូនបែបនេះ តែមិនសូវឃើញជាមួយកូនបង្កើត

//s9.kh1.co/13/133a23ca5df86bf92a938b3cd615c7b4d96f08b7.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកម៉ាក់រឹងមាំ ទោះជាត្រូវស្ថិតក្នុងការប្តឹងផ្តល់គ្នាក៏Angelina នៅតែមានពេលវេលាឲ្យកូនៗជានិច្ច។

បរទសេ៖ កាលពី ថ្ងៃទី ១៣ ខែសីហាសារព័ត៌មាន Daily Mail បានរាយការណ៍ថាលោកស្រី Angelina Jolie បានចំណាយពេលល្ងាច នៃពាក់កណ្តាលសប្តាហ៍ជាមួយកូនប្រុសរបស់នាងឈ្មោះ Pax Thien ពោលគឺម្តាយនិងកូនប្រុសរូបនេះ ទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានផ្កាយប្រាំនៅ Nobu ទីក្រុង Angeles សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ យោងតាមអ្នកថតរូបបានអោយដឹងថា Angelina Jolie និង Pax Thien ក៏បានការពារដោយពាក់ម៉ាស់ក្នុងអំឡុងពេលដើរដំណើរកម្សាន្តផងដែរ ដោយតារាសម្តែងភាពយន្ត Maleficent និងកូនប្រុស ការពារសុខភាពរបស់ពួកគេចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃកូវីដ -១៩ Delta នៅទីក្រុងឡូសអេនជឺឡេស។។

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីរូបនេះ តែងតែចំណាយពេលជាមួយកូនៗ របស់នាងចាប់តាំងពីនាងលែងលះជាមួយ Brad Pitt ក្នុងនោះកាលសប្ដាហ៍មុន Angelina Jolie បានទៅមើលតន្ត្រីជាមួយកូនស្រីជនជាតិស្បែកខ្មៅ Zahara បន្ទាប់ពីធ្វើដំណើរកម្សាន្តនៅប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។ ទន្ទឹមនឹងនេះ គេតែងសង្គេតឃើញអ្នកម្ដាយរូបនេះតែលេចមុខនៅក្បែរកូនៗជានិច្ច ប៉ុន្តែភាគច្រើនមិនសូវជាឃើញជាមួយនឹងកូនស្រីបង្កើតនោះទេ ?

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និង កូនៗ
Angelina Jolie និង កូនៗ
Angelina Jolie និង កូនស្រីចិញ្ចឹម 
Angelina Jolie និង កូនស្រីចិញ្ចឹម 
Angelina Jolie និង កូនប្រុសចិញ្ចឹម 
Angelina Jolie និង កូនប្រុសចិញ្ចឹម 
Angelina Jolie និង កូនប្រុសចិញ្ចឹម 
Angelina Jolie និង កូនប្រុសចិញ្ចឹម 

ប្រភព៖zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T