នាពេលបច្ចុប្បន្ននេះ កំនើននៃការ ប្រើប្រាស់ ចង្កឹះដែលប្រើហើយ បោះចោលនោះ មានការកើនឡើង គួរអោយកត់សម្គាល់ ទាំង ការលក់ដូរ តូចតាច រហូតដល់ទៅតាម ហាងនានា ជាដើម។

ក៏ប៉ុន្ដែ អ្វីដែលជា ការព្រួយបារម្ភ ដែលមនុស្សភាគច្រើន មិនបានដឹងនោះ គឺថា ការ ប្រើប្រាស់ ចង្កឹះបែបនេះ ក្នុងរយៈពេលយូរ អាចបង្កទុក្ខទោស ដល់អ្នកប្រើប្រាស់ នៅថ្ងៃខាងមុខ។

ជាក់ស្ដែង យោងទៅតាម ប្រសាសន៍ និង ការរកឃើញ របស់ លោកបណ្ឌិត Tran Dang ដែលជា អតីតនាយកនៃ នាយកដ្ឋានអនាម័យ និង សុវត្ថិភាពស្បៀងអាហារ (MOH) បានអោយដឹងថា សារធាតុ sodium, sulfur dioxide... មិនគួរប្រើនៅក្នុងដំណើរការម្ហូបអាហារ និងផលិតផល ទាំងឡាយ ដូចជាចង្កឹះនោះឡើយ ទោះបីជាសំណល់គីមីនៅលើ ចង្កឹះទាំងនោះ ស្ថិតក្នុងកំរិតមិនច្រើន ក៏ដោយ ប៉ុន្តែវានឹងនាំឱ្យមានការ ឈឺរ៉ាំរ៉ៃ ឬ អាចឈានទៅដល់ ជំងឺមហារីក។

មិនតែប៉ុណ្ណោះ សារធាតុគីមីដែល ដាក់ក្នុង ចង្កឹះ អោយមាន ពណ៌ និងក្លិន ទាំងនោះ អាចបង្កឱ្យមានបញ្ហានៅ ក្នុងការរលាក ប្រព័ន្ធ រំលាយ អាហារ ហើយអាច បង្កឱ្យមានដំបៅ ប្រសិនបើបានប្រើចង្កឹះដែលមាន ជាតិផ្សើម និង សំងួត មិនបានស្ងួតល្អ បែបនេះ ក្នុងរយៈពេលយូរ។

ទាំងនេះ ជាចំណេះដឹង តូចមួយ ដែលខ្មែរឡូត ចង់ចែក រំលែក ដល់ប្រិយមិត្ត ជាការយល់ដឹង និង ការថែររក្សា សុខភាពផងដែរ។

ប្រិយមិត្តអាចជួយ បញ្ចេញ មតិ និងជួយចែករំលែក



កែសម្រួលដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]