ចុម! បុរសម្នាក់នេះ រត់ចេញពីកន្លែងហាត់ប្រាណទាំងភ័យ ក្រោយពីខ្មោចចាប់លើកជើងម្ខាងនិងអូស (មានវីដេអូ)

//s9.kh1.co/3f/3f6832a60cc7822d77b7336e75107c28af295556.jpg
សង្គម

 ១៣-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្មោចលងចាប់បំបះជើង និងអូសទាំងកណ្ដាលថ្ងៃចែស។

បរទេស៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបមួយ ដែលថតចេញពីកាមេរ៉ាសុវត្ថិភាព និងបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ ត្រូវខ្មោចលងនៅកន្លែងហាត់ប្រាណមួយកន្លែង។ ហើយវីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅក្នុងប្រទេសកូឡុំប៊ី ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុចចូលទស្សនាដល់ទៅជាង១១លានដងឯណោះនៅលើបណ្ដាញសង្គម Tik Tok

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីបចំនួនពីរ បង្ហាញឲ្យឃើញថា បុរសរូបនោះ បានរៀបចំបម្រុងនឹងហាត់ប្រាណ ដោយការកម្ដៅសាច់ដុំជាមុនសិន ដែលទន្ទឹមនឹងនោះដែរ មានឧបករណ៍ហាត់ប្រាណមួយគ្រឿង ធ្វើចលនាដោយខ្លួនឯង តែគាត់មិនបានឃើញឡើយ។ បន្ទាប់មកទៀត មានបាល់មួយរំកិលដោយខ្លួនឯងទៀត ទាំងដែលមុនហ្នឹងវានៅស្ងៀមមួយកន្លែងសុខៗសោះ។ ឃើញដូច្នេះ គាត់ហាក់មានអារម្មណ៍មិនសូវស្រួល ក៏ប្រមូលអីវ៉ាន់របស់គាត់ និងរត់ចេញ ក៏ស្រាប់តែមានអ្វីម៉្យាងចាប់បំបះជើងរបស់គាត់ម្ខាងឡើងទៅលើ ដែលបណ្ដាលឲ្យគាត់ដួល និងអូសតែម្ដង។ មិនបង្អង់យូរ គាត់ក៏ស្ទុះក្រោកឡើង និងរត់ចុះទៅជាន់ខាងក្រោមនៃកន្លែងហាត់ប្រាណ ទាំងភ័យខ្លាច ហើយលុះពេលទៅដល់កន្លែងផ្ដល់ព័ត៌មាន គាត់បានព្យាយាមរៀបរាប់ប្រាប់ពីរឿងរ៉ាវដែលបានកើតឡើង ទៅកាន់បុគ្គលិកម្នាក់ឲ្យដឹងផងដែរ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ មិនទាន់មានការរាយការណ៍បន្ថែមឡើយ តែទន្ទឹមនឹងនេះដែរ ក៏មានអ្នកខ្លះជឿថាបុរសរូបនោះត្រូវបានខ្មោចលងពិតមែន ហើយអ្នកខ្លះទៀតគិតថាវាអាចគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ៕

ប្រភព: Ladbible 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូទី១
វីដេអូទី២
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T