ក្រសួងទេសចរណ៍ បន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ជាបណ្តោះអាសន្ន

//s9.kh1.co/0d/0dda4151407f743c7e2ffe032bebcaf15dc6493a.jpg
សង្គម

 ១២-សីហា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

ក្រសួងទេសចរណ៍បានសម្រេច បន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ជាបណ្តោះអាសន្នសិន ដោយសារបញ្ហាជំងឺកូវីដ១៩។

ភ្នំុពេញ៖ នៅក្នុងពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានសម្រេច បន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ០៧ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់បញ្ហាកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្របតាមខ្លឹមសារសេចក្តីណែនាំលេខ ០៤ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អាស្រ័យហេតុសូមបងប្អូន បន្តអនុវត្តវិធាន៣កុំ៣ការពារបន្ថែមដើម្បីរួមគ្នាតស៊ូប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងគម្រាមកំហែងសុខភាពប្រជាជនទាំងឡាយ៕

សូមចូលអានសេចក្តីលម្អិតដូចខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T