កូវីដ១៩បម្លែងថ្មី ត្រូវបានរកឃើញដំបូងបង្អស់ នៅខេត្តព្រះសីហនុ លើក្មេងប្រុសម្នាក់

//s9.kh1.co/ae/ae5a46658ceccf3a0f2cdb810b6c16e6452cd3d0.jpg
សង្គម

 ១២-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមបន្ថែមការប្រុងប្រយ័ត្ន! វីរុសបម្លែងថ្មីប្រភេទ Delta បានមកដល់ខេត្តព្រះសីហនុហើយ ដោយលើកនេះគឺរកឃើញដំបូងដោយកុមារាម្នាក់។

ព្រះសីហនុ៖ នាពេលថ្មីៗនេះ វីរុសបម្លែងថ្មីប្រភេទ Delta បានមកដល់ខេត្តព្រះសីហនុហើយ ដោយលើកនេះគឺរកឃើញដំបូងដោយកុមារាម្នាក់ ដែលត្រឡប់មកពីប្រទេសថៃមកចូលកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថាមានករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ០៨ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣ និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ១៩ បំលែងថ្មីប្រភេទ Delta

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សូមចូលអានសំណេររបស់រដ្ឋបាលខេត្តព្រះសីហនុខាងក្រោម៖

សំណេររបស់រដ្ឋបាលខេត្តព្រះសីហនុ
សំណេររបស់រដ្ឋបាលខេត្តព្រះសីហនុ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T