ឃើញស្អាត តែមិនមែនស្រណុកប៉ុន្មានទេ! នៅ សូនីតា ជីកកកាយរឿងលំបាក តាំងពីក្មេង

//s9.kh1.co/63/639bf2e4e2b30efb2bdde12e7e2645c70d713d81.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឃើញសម្រស់ស្អាតតែ មិនមែន ជាមនុស្សស្រីស្រណុកប៉ុន្មានទេ តែការពិតទៅ នៅ សូនីតា ធ្លាប់ហែលឆ្លងរឿងលំបាកដូច្នេះ​ តាំងនៅក្មេង

រាជធានីភ្នំពេញ ៖  ពិតមែនហើយ ក្រោយពេលរៀបការរួចជាមួយស្វាមី តារាសម្តែងស្រី នៅ សូនីតា ហាក់មិនសូវបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តខ្មែរច្រើនប៉ុន្មានទេ តែរូបនាង នៅតែរក្សាការងារក្នុងវិថីសិល្បៈដដែល ទោះបីជា ជីវិតហាក់មានភាពរវល់ខ្លាំង ជាមួយនឹងកូនប្រុស ហើយស្វាមីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ពេលថ្មីៗនេះ រូបនាង បានជីកកកាយរឿងជីវិត របស់រូបនាង ដែលត្រូវជួបប្រទះរយៈពេល ៣១ឆ្នាំមកនេះ បើទោះបីជា ម្តាយឪពុកមានលទ្ធភាពក្តី តែរូបនាង សុទ្ធចិត្តលះបង់ជីវិតជា យុវវ័យសប្បាយរីករាយ គេងគ្រប់ ហូបឆ្អែត ដើម្បីតែ ហាត់ពត់លត់ដំខ្លួន ឲ្យស្គាល់ពីតម្លៃលំបាកនៃការរកលុយ។

ដោយក្នុងនោះ រូបនាង បានប្រាប់ឲ្យដឹងយ៉ាងច្បាស់ ដូច្នេះថា ៖

រយះពេល31ឆ្នាំមកនេះ ចាប់ពីពេញវ័យមកខ្ញុំជួបឧបសគ្គបែបណាដើម្បីមានលំនឹងសំរាប់ខ្លួនឯង ក្នុងអាយុ12ឆ្នាំជាវ័យកំពុងពេញឆ្ងាញ់ ពេញគេងពេញរៀន តែបែរជាក្មេងម្នាក់នេះត្រូវអត់ងងុយងើបម៉ោង3ភ្លឺលក់អុីវ៉ាន់រាល់ព្រឹក រៀនផងធ្វើការផងបើទោះបីប៉ាម៉ាក់មានលទ្ធលភាពសំរាប់យើងក៏ដោយ ហេតុផលដោយសារខ្ញុំមិនទំលាប់លើកដៃសុំពួកគាត់ រហូតមកដល់ពេលនេះទើបខ្ញុំដឹងខ្លួនឯងច្បាស់ថាពាក្យថារឹងមាំលែងមានសម្រាប់ខ្ញុំហើយ ព្រោះវាលើសពីភាពរឹងមាំទៅទៀត រយះពេល31ឆ្នាំ ដែលខ្ញុំបានលះបង់ភាពសប្បាយ ភាពជាយុវវ័យ ស្ទើរទាំងស្រុង ដោយគ្មានលក្ខណ្ឌ រួចខ្ញុំនៅតែបន្តគោលដៅរបស់ខ្ញុំដដែល ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ និង បន្តសំរាប់កូនប្រុសសំណព្វចិត្ត (សង្ក្រាន្ត) ដើម្បីគំរូដល់គាត់ថាការរកលុយពិតជាមិនដូចការគិត ទោះមិនទាន់ជោគជ័យតែខ្ញុំនៅតែមានមហិច្ចតាសំរាប់ខ្លួនឯងថានឹងធ្វើវាឲ្យបាន ដើម្បីទ្រព្យសំរាប់កូនទៅថ្ងៃមុខ៕

នៅ សូនីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា
  តារាសម្តែងស្រី នៅ សូនីតា និងគ្រួសារ
  តារាសម្តែងស្រី នៅ សូនីតា និងគ្រួសារ
  តារាសម្តែងស្រី នៅ សូនីតា និងគ្រួសារ
  តារាសម្តែងស្រី នៅ សូនីតា និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
នៅ សូនីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T