អ្នកភូមិឥណ្ឌូណេស៊ី យករបស់ប្រើប្រាស់ក្នុងផ្ទះ បង្កើតចេញជាមនុស្សយន្ដ ទុកប្រើប្រាស់ក្នុងភូមិអំឡុងពេលកូវីដ (មានវីដេអូ)

//s9.kh1.co/a1/a16cacc27c4b9982e2c54caa78c83a0d678c23f0.jpg
សង្គម

 ១២-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សយន្ដនេះ ប្រើសម្រាប់សេវាកម្មសាធារណៈដូចជាបាញ់ថ្នាំសម្លាប់មេរោគ ចែកចាយស្បៀងអាហារ។

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃពុធទី១១ ខែសីហាម្សិលមិញនេះ អ្នកភូមិមួយក្រុម រួមទាំងអ្នកជំនាញ មកពីភូមិ Tembok Gede ក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្កើតមនុស្សយន្ដមួយឲ្យចេញជារូបរាង ទុកសម្រាប់ប្រើប្រាស់ក្នុងភូមិអំឡុងពេលជំងឺកូវីដ-១៩រាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សយន្ដនេះ ត្រូវបានបង្កើតឡើងដោយ យករបស់ប្រើប្រាស់ចាស់ៗក្នុងផ្ទះមកធ្វើ រួមមានឆ្នាំងដាំបាយ (ចេញជាក្បាល) ទូរទស្សន៍ (តួខ្លួន) ខ្ទះ និងធើងផ្កាជាដើម ដែលគេដាក់ឈ្មោះឲ្យវាថា “Delta robot”។ ហើយវាអាចដំណើរការបានដោយការបញ្ជាពីចម្ងាយ ជាមួយនឹងថាមពលថ្ម១២ម៉ោង។ វាជាមនុស្សយន្ដមួយ ក្នុងចំណោមមនុស្សយន្ដជាច្រើនទៀត ដែលផលិតក្នុងភូមិ និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត។

យ៉ាងណាមិញ មនុស្សយន្ដនេះ ប្រើសម្រាប់សេវាកម្មសាធារណៈដូចជាបាញ់ថ្នាំសម្លាប់មេរោគ ចែកចាយស្បៀងអាហារ និងបំពេញតម្រូវការអ្នកភូមិដែលនៅដាច់ដោយឡែកពីគេផងដែរ៕

ប្រភព: Asiaone

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T