ពីកម្មកររោងចក្រ ក្លាយជាតារាកំប្លែងមុខស្ងួត និងជាអ្នកមានដោយសារ Tik Tok

//s9.kh1.co/29/291c1615d41dec5b5993b412d78c068ff8701def.jpg
សង្គម

 ១១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជាកម្មកររោងចក្រ តែគាត់ក៏ត្រូវបានខាងរោងចក្រ ដកចេញពីការងារ នៅខែមីនា ឆ្នាំ២០២០

អ៊ីតាលី៖ យុវជនវ័យ២១ឆ្នាំម្នាក់ មកពីប្រទេសអ៊ីតាលី បានក្លាយជាតារាកំប្លែងមុខស្ងួត និងជាអ្នកមានទាំងវ័យក្មេង ដោយសារតែគាត់បានធ្វើវីដេអូ និងបង្ហោះទៅលើបណ្ដាញសង្គម Tik Tok

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Khabane ‘Khaby’ Lame ធ្លាប់ធ្វើការជាកម្មកររោងចក្រ តែគាត់ក៏ត្រូវបានខាងរោងចក្រ ដកចេញពីការងារ នៅខែមីនា ឆ្នាំ២០២០ ដែលធ្វើឲ្យគាត់ពិបាកចិត្តយ៉ាងខ្លាំង ដូច្នេះក៏មានគំនិត រកប្រាក់តាមអនឡាញ ដោយចាប់ផ្ដើមការធ្វើវីដេអូកំប្លែង និងយកទៅបង្ហោះលើបណ្ដាញសង្គម Tik Tok។ តួយ៉ាង រហូតមកទល់បច្ចុប្បន្ននេះ គាត់ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង ដោយមាន Follower ដល់ទៅ១០០លាននាក់ឯណោះ។

ចំពោះវីដេអូកំប្លែងរបស់គាត់នីមួយៗ គាត់មិនដែលនិយាយអ្វីមួយម៉ាត់ឡើយ ដោយគ្រាន់តែបញ្ចេញនូវសកម្មភាពងាយៗ ដែលអ្នកដទៃមានភាពលំបាក ដូចជាវីដេអូមួយ បុរសម្នាក់ជាប់អាវនៅនឹងទ្វារឡាន និងយកកន្ត្រៃមកកាត់អាវចេញ។ តែសម្រាប់គាត់វិញ ប្រសិនបើជួបបញ្ហាដូច្នេះ គាត់មិនប្រើកន្ត្រៃកាត់ឡើយ ដោយគ្រាន់តែបើកទ្វារឡានជាការស្រេច។ ហើយនៅចុងវីដេអូ គាត់បានធ្វើមុខស្ងួត និងលើកដៃទាំងសងខាងឡើង ដែលមើលទៅជាទឹកមុខហួសចិត្ត។

យ៉ាងណាមិញ ឥឡូវនេះ គាត់អាចរកប្រាក់ចំណូលបានជាប្រចាំ ហើយគាត់នឹងទិញផ្ទះមួយខ្នងជូនម្ដាយរបស់គាត់ នៅក្នុងពេលឆាប់ៗខាងមុននេះផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
បណ្ដុំវីដេអូសកម្មភាពងាយៗរបស់គាត់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T