ស្ត្រីម្នាក់ចុះរុញឡាន សុនខមិនមើលនឹងភ្នែក ជួយរុញដែរ ខណៈពេលភ្លៀងធ្លាក់ខ្លាំងលិចផ្លូវនៅអង់គ្លេស (មានវីដេអូ)

//s9.kh1.co/c2/c2ff826fed1e75f3b5a01f91063d6e256bd03bcc.jpg
សង្គម

 ១០-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកព្យាករណ៍បានចេញនូវការជូនដំណឹងពណ៌លឿងថ្មីចំនួន៣ ដោយព្រមានអំពីភ្លៀងធ្លាក់ខ្លាំង។

អង់គ្លេស៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងអស់ចំណើច ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ស្ត្រីម្នាក់រុញឡានលុញទឹកជាមួយនឹងសុនខរបស់នាង ដែលផ្លូវត្រូវបានជន់លិចនៅពេលអង់គ្លេសកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីនេះ ត្រូវបានថតឡើងតាមដងផ្លូវនៅឯ Glasgow ក្នុងប្រទេសអង់គ្លេស ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ អ្នកព្យាករណ៍បានចេញនូវការជូនដំណឹងពណ៌លឿងថ្មីចំនួន៣ ដោយព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងការរំខានដល់ការធ្វើដំណើរដែលអាចកើតមាននៅផ្នែកខ្លះនៃប្រទេសអង់គ្លេស និងនៅអៀរឡង់ខាងជើង។ ទោះយ៉ាងណាក៏ដោយ នៅក្នុងការផ្លាស់ប្តូរទៅរកអាកាសធាតុដ៏អាក្រក់នាពេលថ្មីៗនេះ នៅថ្ងៃអង្គារនេះដែរ អាចជាថ្ងៃប្រសើរជាងស្ថានភាពនៃថ្ងៃមុនៗ ដែលតំបន់ជាច្រើនស្ងួតដោយមានពន្លឺព្រះអាទិត្យផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T