ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ!

//s9.kh1.co/1b/1bf342343bea496c443ba74616ddec8690f3e241.png
យល់ដឹង

 ១០-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ម៉ាស​មាន​សារសំខាន់​ណាស់​ ដើម្បី​ការពារ​យើង​ពី​មេរោគ​កូវីដ​-១៩​​ ដែល​កំពុង​តែ​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក

ម៉ាស​មាន​សារសំខាន់​ណាស់​ ដើម្បី​ការពារ​យើង​ពី​មេរោគ​កូវីដ​-១៩​​ ដែល​កំពុង​តែ​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក​ ប៉ុន្តែ​​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​​ដង្ហើម​ពេលពាក់ម៉ាកដូច​គ្នា ជា​ពិសេស​ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​​ផ្លូវ​ដង្ហើម​តែ​ម្ដង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាស​ជះ​ឥទ្ធិពល​ដល់​ការ​ដក​ដង្ហើម​ដោយ​របៀប​ណា​?

ជាក់​ស្ដែង សួត​របស់​យើង​មាន​តួនាទី​នាំ​យក​អុកស៊ីសែន​ទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ និង​បញ្ចេញ​កាបូនឌីអុកស៊ីត​។ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​តឹង​ពេក​ ឬ​រយៈពេល​យូរ​ វា​អាច​​បង្ខាំងកាបូនឌីអុកស៊ីត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពង្រឹង​សុខភាព​សួត ដើម្បី​​អភិវឌ្ឍ​ភាព​ធន់​ប្រឆាំង​នឹង​ឧស្ម័ន​CO2។

គ្នា​យើង​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​សួត​មាន​សុខភាព​ល្អ​។

១. លំហាត់​​ប្រាណ​ដក​ដង្ហើម​ពី​ពោះ

​លំហាត់​​ប្រាណ​​ដកដង្ហើម​ពី​ពោះ មាន​ការ​ពាក់ព័ន្ធ​នឹង​​ពោះ សាច់ដុំ​ពោះ និង​សន្ទះ​ទ្រូង​ នៅ​ពេល​ដែល​យើង​ដក​ដង្ហើម។​ វា​ជួយ​ឲ្យ​សន្ទះ​ទ្រូង​ទាញ​​ចុះ​ក្រោម​នៅ​រាល់​ពេល​ដកដង្ហើម​ចូល​។ កត្តា​នេះ​ធ្វើ​ឲ្យ​សួត​របស់​យើង​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។

២. លំហាត់​ប្រាណ​

នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ រាងកាយ​​យើង​​​អាច​ទទួល​បាន​អុកស៊ីសែន​ចូល​​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​បញ្ជូន​វា​ទៅ​សាច់ដុំ​ដែល​ធ្វើការ​ កាន់​តែ​មាន​ប្រសិទ្ធភាព​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ អាច​ជួយ​​ឲ្យ​សាច់ដុំ​ត្រូវការ​អុកស៊ីសែន​ និង​កាបូនឌីអុកស៊ីត​តិច​ជាង​មុន​ ជា​ហេតុ​ធ្វើ​ឲ្យ​​សួត​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​បង្កើន​ភាព​រឹងមាំ និង​មុខងារ​សាច់ដុំ​ផង​ដែរ​។

៣. រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ​

ជាមួយ​គ្នា​នេះ​ដែរ ការ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ ពីព្រោះ​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ វា​អាច​ធ្វើ​ឲ្យ​ទឹក​រម្អិល​​ឡើង​ខាប់​ និង​ស្អិត​ ដែល​នាំ​​ឲ្យ​​ការ​ដកដង្ហើម​មាន​ភាព​យឺតយ៉ាវ និង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ និង​អាលែកហ្ស៊ី​។ ហេតុ​នេះ​ហើយ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ពង្រឹង​សួត ព្រម​ទាំង​សុខភាព​រាងកាយ​ទាំង​មូល​។

​៣. កែ​លម្អ​ឥរិយាបថ​

ពិត​ណាស់​ ឥរិយាបថ​មិន​ល្អ​ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​សុខភាព​សួត​ដែរ ពីព្រោះ​វា​កាត់បន្ថយ​សមត្ថភាព​របស់​សួត​ និង​​ការ​ដក​ដង្ហើម​ចេញ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អង្គុយ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ជានិច្ច។

​​៤. របប​អាហារ​ត្រឹមត្រូវ​

ផ្លែឈើ​ និង​បន្លែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ដែល​អាច​ការពារ​សួត​ពី​ការបំផ្លាញ​អុកស៊ីតកម្ម​ ដោយ​​ទ្រទ្រង់​ដល់​​ជាតិ​សំណើម​នៃ​ផ្ទៃ​ផ្លូវ​ដង្ហើម​​។ ពពួក​ផ្លែ​ប៊ឺរី ផ្លែឈើ គ្រាប់​ផ្លែឈើ​ សូកូឡា​ តែ​បៃតង ប៉េងប៉ោះ ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​យើង​គប្បី​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T