ថ្ងៃកំណើតស្វាមី មួយក្បាច់នេះ តូតា ធ្វើស៊ីផ្លូវចិត្តប្តីសាហាវណាស់ (មានវីដេអូ)

//s9.kh1.co/06/06c22efa7dc33ceada9714f2d08f6338f332bc81.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មួយក្បាច់នេះ ម៉ាក សែនសូនីតា ធ្វើស៊ីស្វាមីសាហាវណាសក្នុងថ្ងៃខួមកំណើត។

ភ្នំពេញ៖  តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅ តូតា ជាតារាស្រីវ័យក្មេង ពោរពេញដោយទេពកោសល្យសម្តែង ដែលកំពុងឆក់យកបេះដូងអ្នកគាំទ្រខ្មែរ បើទោះបីរៀបការបង្កើតគ្រួសារហើយក្តី មិនតែប៉ុណ្ណោះ ជាញឹកញយ គេតែងឃើញ តារាស្រីនេះ ទទួលបាននូវការស្រលាញ់ និងមើលថែ ពីស្វាមីយ៉ាងខ្លាំង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ស្វាមី តូតា តែដោយសារកូវីដ ទើបពិធីជប់លៀង វ័យ​៤៣ឆ្នាំ របស់ស្វាមី បានត្រឹមតែ ប្រារព្ធធ្វើទៅតូចតាច មានតែបងប្អូនសាច់ញាតិបន្តិចបន្តួចប៉ុណ្ណោះដែលចូលរួមអរបអរ ។

លើសពីនេះ ក្នុងថ្ងៃកំណើតស្វាមីនេះដែរអ្នកនាង តូតា បានរៀបចំកាដូដើម្បីធ្វើឲ្យស្វាមីភ្ញាក់ផ្អើលផងដែរ ជាងនេះទៅទៀត អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺស្វាមីរបស់តារាស្រីរូបនេះពិតជារំភើបនិងទទួលបានស្នាមថើបជាច្រើនពីភរិយាផងដែរ។ ប៉ុន្តែ អ្នកនាង តូតា បានធ្វើស៊ីស្វាមី ដោយក្នុងការដូនោះមិនមានអ្វីក្រៅពីក្រដាសរូបភាពម៉ូតូទឹកមួយសន្លឹកនឹងលិខិតជូនពរមួយសន្លឹកឡើយ។

ទោះជាយ៉ាងណា ក្នុងពិធីខួបកំណើតនោះ ក៏នៅតែមានភាពសប្បាយរីករាយ ដោយមើលទៅម្នាក់ៗមានស្នាមញញឹម ស្នាមសើចរីករាយពី ក្នុងចិត្តគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

តូតា និង ស្វាមី
តូតា និង ស្វាមី
តូតា និង ស្វាមី
តូតា និង ស្វាមី
តូតា និង ស្វាមី និង ម៉ាក់ប៉ា
តូតា និង ស្វាមី និង ម៉ាក់ប៉ា
តូតា និង ស្វាមី
តូតា និង ស្វាមី
ម៉ាក សែនសូនីតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T