ស្លាប់ហើយៗ ហ្វេនអើយហ្វេន! ថតរូបឡើងស្អិតរមួត តែ យូប៊ីន បែរនិយាយបែបនេះ ដាក់ វ៉ៃ ហាំង

//s9.kh1.co/33/33cc20d5d6d8a40dcba26fa83242da1b5fcf0f39.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខកចិត្តហ្វេនៗស្លាប់ហើយ ថតរូបជាមួយគ្នា​ ឡើងស្អិតរមួត តែចុងក្រោយ យូប៊ីន បែរជា និយាយបែបនេះដាក់ វៃ ហ៊ាំង ត្រឹមជាមិត្តទៅវិញ

រាជធានីភ្នំពេញ ៖ ក្រោយពេល ចាប់គូសម្តែងជាតួឯកជាមួយគ្នា បានច្រើនរឿងគួរសមហើយនោះ ហ្វេនៗរបស់ តារាសម្តែងស្រី ស៊ីន យូប៊ីន និងតារាសម្តែងប្រុស​ ខាត់ វ៉ៃហាំង ចាប់ផ្តើមចាប់គូ អ្នកទាំងពីរឲ្យក្លាយជា ដៃគូពិតប្រាកដ ដោយសារតែ ឃើញសម្តែងជាតួស្រីតួប្រុសសមនឹងគ្នាពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែចាប់តាំងពី មានអ្នកគាំទ្រចាប់គូគ្នា ជារឿយៗមក អ្នកទាំងពីរ​ ក៏ចាប់ផ្តើមកាន់តែសម្តែងភាពស្និទស្នាល នឹងគ្នាខ្លាំងឡើងថែមទៀត រហូតធ្វើឲ្យហ្វេនៗ កាន់តែជ្រួលច្របល់ ព្រោះតែមើលទៅ អ្នកទាំងពីរ ស្ទើរតែដូចនឹងគូស្នេហ៍ក្រៅឆាកទៅហើយ។

ផ្ទុយទៅវិញ រហូតមកដល់ពេលនេះទៅហើយ អ្នកទាំងពីរ ក៏មិនបានបញ្ជាក់ពី​ ទំនាក់ទំនងរបស់ខ្លួន ឲ្យបានពិតប្រាកដជាក់លាក់ ណាមួយឡើយ ថាសព្វថ្ងៃនេះ ត្រឹមជាមិត្ត ឫដៃគូ? តែថ្មីៗនេះ ហ្វេនៗនាំគ្នាចំហមាត់ បើកភ្នែកធំ ក្រោយឃើញ យូប៊ីន បង្ហោះរូបភាពផ្អែមល្អែម ស្អិតរមួតជាមួយ វៃ៉ហាំង ប៉ុន្តែ សរសេរសារជាភាសាអង់គ្លេស "Just Friends" ដែលមានន័យជាថា «ត្រឹមជាមិត្តភក្តិ»៕ 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T