គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា!

//s9.kh1.co/93/93259aba5fd3e8973ddab87c0e5f647cf51b85e2.jpg
យល់ដឹង

 ០៩-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចង្វាក់​បេះដូង​ជា​ចំនួន​ហ្រ្វេកង់​បេះដូង​លោត​ក្នុង​មួយ​នាទី​ ហើយ​វា​អាច​រង​ការ​ប៉ះពាល់​ពី​កត្តា​មួយ​ចំនួន​​ដូចជា សកម្មភាព

ចង្វាក់​បេះដូង​ជា​ចំនួន​ហ្រ្វេកង់​បេះដូង​លោត​ក្នុង​មួយ​នាទី​ ហើយ​វា​អាច​រង​ការ​ប៉ះពាល់​ពី​កត្តា​មួយ​ចំនួន​​ដូចជា សកម្មភាព ស្ថាន​ភាព​ផ្លូវចិត្ត និង​ការ​ប្រើ​ថ្នាំខ្លះៗ​ ពិសេស​សារធាតុ​ក្នុងអាហារតែម្តង។ បេះដូង​មានសុខ​ភាពល្អ លោត​ចន្លោះពី ៦០-១០០ ដង​ក្នុង​មួយនាទី។ យ៉ាងណា មាន​សារធាតុ​មួយ​ចំនួន​ក្នុងអាហារ បង្ក​ឲ្យចង្វាក់​បេះដូង​លោតខុស​ធម្មតា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជាតិកាហ្វេអ៊ីន

​ជាតិ​កាហ្វេអ៊ីន មាន​ក្នុង​កាហ្វេ តែ​ខ្មៅ តែ​បៃតង ទឹក​ក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល ហើយ​រំញោច​ដល់ខួរក្បាល និង​សរសៃ​ប្រសាទ។ កាហ្វេ​អាច​ធ្វើឲ្យ​ញ័រទ្រូង ប៉ុន្តែ​គេសិក្សា​ឃើញថា កាហ្វេ​មិនមែន​សុទ្ធតែ​អាច​​ធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះ​មាន​ប្រភេទ​កាហ្វេ​ខ្លះ អាច​ជួយ​សម្រួល​សុខភាព​បាន​ទៀត​ផង។

២. ជាតិអាល់កុល​

ស្រា​ធ្វើ​ឲ្យ​បេះដូង​លោត​ខុសចង្វាក់​ ថត​បេះដូង​ខាង​លើ​កន្ត្រាក់​ញាប់ និង​ថត​បេះ​ដូង​ខាងក្រោម លោត​ខុស​ប្រក្រតី។ ជាតិ​អាល់កុល​ក្នុងស្រា អាច​បំផ្លាញ​កោសិកា​បេះដូង។ បើ​ឈប់​ផឹក​ស្រា អាច​កាត់​បន្ថយ​ការ​ប្រឈម​ស្ថានភាព​បេះដូង​លោត​ខុស​ចង្វាក់ ជួយ​ឲ្យបេះដូងត្រលប់មកដូចដើមវិញ។

៣. ញ៉ាំស្ករច្រើនពេក

ញ៉ាំ​អាហារ​មាន​កាបូអ៊ីដ្រាត​ (ជាតិ​ស្ករ) ខ្ពស់ ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុងឈាម​កើន​ឡើង​ នាំ​ឲ្យ​ញ័រ​ទ្រូង​ដូច​គ្នា។ អាហារ​ទាំង​នោះ មាន​ដូចជា ភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់ ស្ករគ្រាប់ បង្អែម អាហារ​កញ្ចប់ នំបុ័ង ប៉ាស្តា និង​អង្ករ​ខ្សាយ។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ គ្នា​យើ​ង​គួរ​ញុំា​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ដូចជា អង្ករសម្រូប នំបុ័ង ស្រូវសាឡី បន្លែ និង​សណ្តែកវិញ ព្រោះ​មាន​ផ្ទុក​ជាតិ​ស្ករតិច។

អាហារ​ល្អ​ចំពោះ​សុខ​ភាព​បេះ​ដូង

យោង​តាមការ​ណែនាំ​ពីសមាគមបេះដូងអាមេរិក AHA របប​អាហារ​ល្អបំផុតសម្រាប់សុខភាពបេះដូង មាន​ដូចជា៖

  • បន្លែ ផ្លែឈើ
  • សណ្តែកសៀង និង​ពពួក​សណ្តែក​កួរ​ផ្សេងទៀត
  • គ្រាប់ធញ្ញជាតិ

ទោះ​ជាយ៉ាង​ណា យើង​អាច​បន្ថែម​អាហារ​មាន​រសជាតិ​ឆ្ងាញ់​ផ្សេង​ទៀត​ចូល​ក្នុង​របប​អាហារ​ខាងលើ ដូចជា៖

  • គ្រឿង​សមុទ្រ
  • សាច់​បក្សី​អត់​ស្បែក
  • ផលិត​ផល​ទឹកដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T