កប់ណាស់! ប្រទះឃើញរថយន្ត Lamborghini ចតលើផ្លូវ មានស្លាកលេខថ្លៃជាងតម្លៃរថយន្តរាប់លានដុល្លារ

//s9.kh1.co/81/8165894621d12fe8f34aeb62c3398092828b2531.jpg
យានជំនិះ

 ០៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រថយន្តមួយនេះអាចបង្កើនល្បឿនពី០ឡើងដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ២.៩វិនាទីតែប៉ុណ្ណោះ

បរទេស៖ រថយន្ត Lamborghini Aventador SVJ Roadster គឺជារថយន្តដ៏ស្រស់ប្រណិត ជាមួយតម្លៃចាប់ផ្ដើមពី៥៧៤,០០០ដុល្លារ ដែលជារថយន្តថ្លៃបំផុតនៅក្នុងសែស្រឡាយ Aventador។ ប៉ុន្តែចំពោះរថយន្តដដែលនេះ មានតម្លៃរហូតដល់១២លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប្រទះឃើញនៅក្នុងប្រទេសម៉ូណាកូ កាលពីចុងខែមុន ដោយ YouTuber ឈ្មោះ Fipeux វាជាកម្មសិទ្ធិរបស់បុរសអាថ៌កំបាំងម្នាក់មកពីប្រទេសកាតា។ ប្រសិនបើពួកយើងឆ្ងល់ថាអ្វីដែលធ្វើឲ្យរថយន្តមួយគ្រឿងនេះមានតម្លៃដល់ថ្នាក់នេះ នោះមិនមែនមកពីការកែឡានដែលដាំពេជ្រពីខាងក្រៅឬខាងក្នុងនោះទេ ប៉ុន្តែដោយសារតែស្លាកលេខរបស់វាតែម្ដង។

បើតាមការបង្ហោះនៅលើគេហទំព័រ DriveTribe បានឲ្យដឹងថា នេះជាស្លាកលេខពិសេស ដែលចេញដោយប្រទេសកាតា។ នៅប្រទេសកាតា ស្លាកលេខដែលមានតួលេខតិច គឺមានតម្លៃកាន់តែខ្ពស់ ហើយស្លាកលេខរបស់រថយន្តនេះវិញគឺ 123 ដែលត្រូវបានគេរាយការណ៍ថា បានទិញក្នុងការដេញថ្លៃក្នុងតម្លៃ១១.៧៦លានដុល្លារ។ វាមានតម្លៃថ្លៃជាងរថយន្តរបស់វា២០ដង។

គួរបញ្ជាក់ថា រថយន្តមួយនេះអាចបង្កើនល្បឿនពី០ឡើងដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ២.៩វិនាទីតែប៉ុណ្ណោះ និងមានល្បឿនអតិបរមាន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយនឹងរឿងរ៉ាវនៃស្លាកលេខដែលមានតម្លៃថ្លៃនេះ ប្រហែលវាជាម៉ូឌែលដែលមានតម្លៃបំផុតក្នុងពិភពលោក ដែលត្រូវបានគេយកមកពិភាក្សាយ៉ាងក្ដៅគគុកនៅលើប្រព័ន្ធអនឡាញ៕

https://s9.kh1.co/__image/w=650,h=343,q=100/66/66dc2f4639dc66cbb1ea728666274b909cf4ec59.jpg
https://s9.kh1.co/__image/w=650,h=383,q=100/1b/1b4dc914ba540dd5da1ea80ffa519371c050c976.jpg
https://s9.kh1.co/__image/w=650,h=398,q=100/37/37e3aea83989b7324cf214c3e57edbbea405542e.jpg
https://s9.kh1.co/__image/w=650,h=332,q=100/87/8764f8d8ddafa86a5d8e21a80121c9a76064ee0a.jpg
https://s9.kh1.co/__image/w=650,h=326,q=100/6b/6b926cf398aa3aaaaea30647ca3eeab2cb728c9c.jpg
https://s9.kh1.co/__image/w=650,h=337,q=100/be/be1c126826f1c55056a2ebd07ec185d6f6892ab1.jpg

ប្រភព: Autoevolution

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T