មិន​ចង់​ឲ្យ​កូន​មាន​ទំហំ​តូច​​ ឬ​រលូត ម៉ាក់ៗកុំ​ញ៉ាំ​កាហ្វេ​ពេល​មាន​គភ៌ ​​​​​​​​​​​​​​!

//s9.kh1.co/a7/a75bd16b337567575300aa8d2cc81f986601f75e.jpg
យល់ដឹង

 ០៩-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាហ្វេ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ ដែល​អាច​ជះឥទ្ធិពលមិនល្អ​ដល់​ការ​លូតលាស់​​របស់​ទារក​ក្នុង​ផ្ទៃ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា

កាហ្វេ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ ដែល​អាច​ជះឥទ្ធិពលមិនល្អ​ដល់​ការ​លូតលាស់​​របស់​ទារក​ក្នុង​ផ្ទៃ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ពពោះ​ដែល​ផឹក​កាហ្វេ​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ​ អាច​បណ្ដាល​ឲ្យ​ទារក​មាន​ទំហំ​​តូច​ជាង​​ទារក​ដែល​ម៉ាក់​ៗ​មិន​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន។​ ជា​ទូទៅ​ ទំហំ​ខ្លួន​តូច​ពី​កំណើត​អាច​នាំ​ឲ្យ​អា​អូន​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ធាត់​ ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​អនាគត​បាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ម៉ាក់​ៗ​​ញ៉ាំ​កាហ្វេ​សម្រាល​កូន​​មាន​ទម្ងន់​ស្រាល​ជាង ទាប​ជាង​ និង​តូច​ជាង​ធម្មតា​

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​​ថា​ការ​ថយ​ចុះ​នៃ​ទំហំ​ និង​​ម៉ាស​រាងកាយ​ដែល​គ្មាន​ខ្លាញ់​ លើ​ទារក​ គឺ​ដោយ​សារ​តែ​​​ម៉ាក់​ៗ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្រោម​២០០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ប្រហែល​​២​ពែង​។ ការ​សន្និដ្ឋាន​នេះ​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ​លើ​ស្ត្រី​ពពោះ​ប្រមាណ​ ២០០០​នាក់ ​ទៅ​លើ​ជាតិ​កាហ្វេអ៊ីន​ និង​Paraxanthine ​ជា​សមាសធាតុ​​ដែល​ត្រូវ​បាន​ផលិត​​នៅ​ពេល​ជាតិ​កាហ្វេអ៊ីន​​បាន​បំបែក​នៅ​ក្នុង​រាងកាយ​របស់​យើង​។ បើ​ប្រៀបធៀប​ទៅ​នឹង​ទារក​ដែល​​ម៉ាក់​ៗ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ទាប​ ឬ​គ្មាន​សោះ កូន​ដែល​ម៉ាក់​ៗ​មាន​កម្រិត​ជាតិ​កាហ្វេ​​ខ្ពស់​ មាន​​ទម្ងន់​ស្រាល​ជាង​ ទាប​ជាង​ និង​មាន​រង្វង់​ក្បាល​តូចជាង​។

ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម​

ពិត​ណាស់ ជាតិ​កាហ្វេអ៊ីន​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្នុងស្បូន​ និង​សុក​​រួម​តូច​ ដែល​កត្តា​នេះ​អាច​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ទារក​ និង​រារាំង​ការ​លូតលាស់​។ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​រំខាន​ដល់​អ័រម៉ូន​ស្ត្រេស​របស់​ទារក​ក្នុង​ផ្ទៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម និង​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​សម្រាល​រួច​ និង​នៅ​ថ្ងៃ​អនាគត​​​។

​ការ​រលូត​កូន

ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​​កាហ្វេ តែ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន​​អំឡុង​ពេល​មាន​គភ៌​ជា​រៀងរាល់​ថ្ងៃ​ ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ផឹក​ជាតិ​កាហ្វេអ៊ីន​ចំនួន​២០០​មិល្លីក្រាម​ ឬ​ច្រើន​ជាង​​នេះ​ (២ពែង ឬ​លើស​ពី​នេះ​) មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ខ្ពស់​ជាង​ម៉ាក់​ៗ​​ដែល​មិន​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ដល់​ទៅ​​២ដង​។ ចំណែក​ឯ​ម៉ាក់​ៗ​ដែល​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្រោម​២០០មិល្លិក្រាម​ជា​រៀងរាល់​ថ្ងៃ​ ​មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ចំនួន​៤០%​។

បញ្ហា​​អាកប្បកិរិយា​

ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​អំឡុង​ពេល​មាន​គភ៌ អាច​​ផ្លាស់ប្ដូរ​ផ្លូវ​ខួរ​ក្បាល​ សំខាន់​ៗ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​អាកប្បកិរិយា​នៅ​ថ្ងៃ​ក្រោយ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ដោយ​ការ​ស្កេន​ខួរ​ក្បាល​​ក្មេង​ដែល​មាន​អាយុ​៩​ឆ្នាំ​​ និង​១០​ឆ្នាំ​ចំនួន​រាប់​ពាន់​នាក់​ និង​បាន​រក​ឃើញ​ថា​រចនាសម្ព័ន្ធ​ខួរ​ក្បាល​របស់​ក្មេង​​ត្រូវ​បាន​ប៉ះពាល់​នឹង​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​ស្បូន​។

ជំងឺ​មហារីក​ឈាម​ស

ជាក់ស្ដែង​ ក្មេង​ៗ​ដែល​​កើត​ជំងឺ​មហារីក​ឈាមស​ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​ DNA​​ នៅ​​អំឡុង​ពេល​ពពោះ។ ​ទោះ​បី​ជា​មិន​ទាន់​មាន​មូលហេតុ​ជាក់លាក់​ណាមួយ​ដែល​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ពី​កំណើត​ក៏​ដោយ​ ប៉ុន្តែ​ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ និង​/ឬ​ប្រតិកម្ម​​នឹង​ការ​ឆ្លង​មេរោគ​ទូទៅ​ ក៏​ជា​​កត្តា​មួយ​ដែល​នាំ​ឲ្យ​​ក្មេង​កើត​ជំងឺ​នេះ​ផង​ដែរ​។ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​អំឡុង​ពេល​មាន​គភ៌​ ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មហារីក​នេះ​ទៅ​លើ​ក្មេង​ដូច​គ្នា​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T