ហ៊ានជិះទេ? សួនកម្សាន្តនៅប្រទេសចិន មានកង់លើអាកាសសម្រាប់អ្នកក្លាហានជិះ (មានវីដេអូ)

//s9.kh1.co/d3/d3d2d056d29ec0fd733b0a64fbc98b637e9dfec8.jpg
សង្គម

 ០៨-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កង់លើអាកាស មានកម្ពស់ពីដី៣០០ម៉ែត្រ។

ចិន៖ កង់លើអាកាស ត្រូវបានបើកដំណើរការឲ្យជិះកម្សាន្ត នៅសួនកម្សាន្តមួយកន្លែង មានទីតាំងស្ថិតនៅស្រុក Qijiang នៃក្រុង Chongqing ប្រទេសចិន។ ហើយសួនកម្សាន្តនេះដែរ ពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារតែមានឧបករណ៍ជិះលេងកម្សាន្ត សុទ្ធសឹងតែហោះ និងខ្ពស់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កង់លើអាកាស មានកម្ពស់ពីដី៣០០ម៉ែត្រ ដោយមានខ្សែការពារយ៉ាងត្រឹមត្រូវ និងអាចជិះបានមនុស្សពីរនាក់ ដោយអង្គុយបែរខ្នងដាក់គ្នា ហើយថែមទាំងមានខ្សែក្រវ៉ាត់ការពារឲ្យអ្នកជិះផងដែរ។

ជាក់ស្ដែង មានវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតឡើងដោយបុគ្គលិកក្នុងសួនកម្សាន្ត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកាលពីថ្មីៗនេះ ដោយបង្ហាញឲ្យឃើញស្ត្រីក្លាហានពីររូប ជិះកង់អាកាសបណ្ដើរ ច្រៀងបណ្ដើរ និងស្រែកទាំងភ័យខ្លាចបណ្ដើរផងដែរ៕

ប្រភព: Yahoo.com / Dailymail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព

សូមចុចលីងនេះដើម្បីទស្សនាវីដេអូ: https://fb.watch/7fdblFfEPe/

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T