ឡូយណាស់! ពីមុនឡានឈើអណ្ដែតទឹក ឥឡូវនេះ បង្កើតទូកវីយូឡុងយក្សម្ដង (មានវីដេអូ)

//s9.kh1.co/75/75d7db51b81f4e2f94ba75946a0c7ad37868d418.jpg
សង្គម

 ០៨-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទូកមួយមានរាងដូចនឹងឧបករណ៍តន្ត្រី វីយូឡុង ដែលត្រូវបានគេសាងសង់ឡើង ដើម្បីជាការគោរពដល់មនុស្សដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។

អ៊ីតាលី៖ ទូកមួយមានរាងដូចនឹងឧបករណ៍តន្ត្រី វីយូឡុង ដែលត្រូវបានគេសាងសង់ឡើង ដើម្បីជាការគោរពដល់មនុស្សដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បានដាក់ដំណើរការសាកល្បងនៅទីក្រុង Venice នៃប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយមានតន្ត្រីករម្នាក់ កូតវីយូឡុងនៅលើទូកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូកវីយូឡុងនេះ មានប្រវែង១២ម៉ែត្រ និងទទឹង៤ម៉ែត្រ ហើយត្រូវបានសាងសង់ឡើង ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយវិចិត្រករ Livio De Marchi និងសហការជាមួយអង្គការអភិវឌ្ឈ នៃទីក្រុង Venice ផ្ទាល់តែម្ដង។ វិចិត្រករនេះដែរ ត្រូវបានគេស្គាល់ថា ជាជាងឈើនៃទីក្រុង Venice និងបានផលិតរូបចម្លាក់អណ្ដែតទឹកជាច្រើន រួចទាំងរថយន្ដឈើអណ្ដែតទឹក Ferrari ផងដែរ។

យ៉ាងណាមិញ បើទោះជាទូកវីយូឡុងនេះ បានដាក់លើផ្ទៃទឹកហើយក៏ដោយ តែគេនឹងដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T