ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ និងសមត្ថភាពកូនប្រុសស្រីរបស់ នី មុល្លីកា តួអង្គកុមារី២៥ឆ្នាំ ពាក់ខ្សែក្រវ៉ាត់លឿង-ស

//s9.kh1.co/29/2960f41377b146831e2d58c8dbd20be32027a6c6.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កម្របានឃើញ នីមុល្លីកា បើកបង្ហាញសម្រស់ និងសមត្ថភាពកូនប្រុសស្រីកំឡុងពេលហាត់កីឡា

តារាកម្សាន្ត: ក្រោយចាកចោលអាជីពជាតារាសម្តែង និងទៅរស់នៅជាមួយឧត្តមស្វាមីលើទឹកដីសហរដ្ឋអាមេរិកអស់រយ:ជាយូររួចមកនោះ អ្នកនាង នីមុល្លីកា អតីតតារាស្រី និងជាតួអង្គសម្តែងដ៏ឆ្នើមប្រចាំខ្សែភាពយន្តខ្មែរជាច្រើនរួមមាន រឿងទឹកចត្តិបងស្រី រឿងរឿងទឹកកូនប្រសារស្រី និងរឿងកុមារី២៥ឆ្នាំផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្ររូបនាង ដោយកាលពីពេលថ្មីៗនេះ អ្នកនាង នីមុល្លីកា បានបើកបង្ហាញ មុខកូនប្រុសស្រីរបស់អ្នកនាងដ៏សែនស្រស់ស្អាត និងស្រស់សង្ហា មិនចាញ់អ្នកនាង និងស្វាមីប៉ុន្មានទេ រហូតទទួលបានការគាំទ្រយ៉ាង ភ្លូកទឹកភ្លូកដីពីសំណាក់មហាជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញអមដោយរូបថតប៉ុន្មានសន្លឹករបស់កូនប្រុសកូនស្រីអ្នកនាងនោះក៏បានបង្ហាញពីវីដេអូរបស់កូនស្រីបណ្តូលចិត្តរបស់តារាស្រីរូបនេះកំពុងតែហាត់កីឡា ទំនងជាកីឡាការ៉ាតេដូ និងពាក់ខ្សែក្រវ៉ាត់ពណ៌សលាយលឿងថែមទៀតផង។

សូមរំលឹកផងដែលថា ក្រោយឈប់ពីវិស័យសិល្ប: និងរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាអាណិកជនខ្មែរអាមេរិកអស់រយ:ពេលជាច្រើនឆ្នាំកន្លងមក តួអង្គស្រី កុមារី២៥ឆ្នាំរូបនេះ បានទទួលចំណងដៃកូនប្រុសចំនួន១នាក់ និងកូនស្រីចំនួន១នាក់ ដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

អ្នកនាង នីមុល្លីកា
អ្នកនាង នីមុល្លីកា
អ្នកនាង នីមុល្លីកា
អ្នកនាង នីមុល្លីកា
អ្នកនាង នីមុល្លីកា និងកូនៗ
អ្នកនាង នីមុល្លីកា និងកូនៗ
ក្រុមគ្រួសារ អ្នកនាង នីមុល្លីកា
ក្រុមគ្រួសារ អ្នកនាង នីមុល្លីកា
អ្នកនាង នីមុល្លីកា និងកូនស្រី
អ្នកនាង នីមុល្លីកា និងកូនស្រី
កូនប្រុសអ្នកនាង នីមុល្លីកា
កូនប្រុសអ្នកនាង នីមុល្លីកា
កូនស្រីអ្នកនាង នីមុល្លីកា
កូនស្រីអ្នកនាង នីមុល្លីកា
នី មុល្លីកា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T