ភ្នំពេញៈ បុរសវ័យចំណាស់ជាកម្មករសំណង់ម្នាក់ បានចងកធ្វើអត្ដឃាត ដោយយកខ្សែគោចងភ្ជាប់ទៅ នឹងដើមឈើក្បែរផ្ទះ ចោលប្រពន្ធ និងកូន ៥នាក់ ឱ្យរស់នៅគ្មានទីពឹង ហើយត្រូវក្រុមគ្រួសារប្រទះ ឃើញនាវេលាម៉ោង៦ និង១០ នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅភូមិត្បែងមានជ័យ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា លោក យុន ខឿន អាយុ ៥២ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធ ឈ្មោះ អ៊ុក មីន អាយុ ៥២ឆ្នាំ មានកូន៥នាក់រស់នៅក្នុងបន្ទុក បានសម្រេចចិត្តចងកធ្វើអត្តឃាត តែ គ្មាននរណាម្នាក់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យគាត់សម្រេចចិត្តបែបនេះទេ។

បើយោងតាមសំដីរបស់ប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ពួកគាត់ពុំ មានជម្លោះ ឬរឿងអ្វីនោះទេ លុះនៅវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ ប្ដីរបស់គាត់បានឡើងទៅបត់ជើង តូច បន្ទាប់មកចូលមកអង្គុយនៅលើអង្រឹងក្រោមផ្ទះមិនចូលមុងវិញទេ ហើយគាត់ក៏មិនចាប់អារម្មណ៍ អ្វីដែរ ក៏ដេកលង់លក់វិញទៅ។

ប្រពន្ធជនរងគ្រោះបន្តថា លុះដល់ពេលភ្លឺមិនឃើញប្តីរបស់គាត់នៅក្នុងផ្ទះក៏ឆ្ងល់តែមិនដឹងថា មានរឿង អ្វី ស្រាប់តែនៅវេលាម៉ោង ៦ និង១០នាទីព្រឹក មានអ្នកជិតខាង ទៅបត់ជើងតូច ក៏ប្រទះឃើញប្ដីរបស់ គាត់ចងកសម្លាប់ខ្លួននៅនឹងដើមឈើបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ។

យោងតាមការសន្និដ្ឋានរបស់សមត្កិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯង ប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយៈ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]