ទទួលបានឬនៅ? ការកែលម្អថ្មីផ្នែកម៉ឺនុយ Settings នៅលើកម្មវិធីហ្វេសប៊ុក ដែលទើបបញ្ចេញ

//s9.kh1.co/e8/e84eba0b167b3b6ce2d4d3e744d218e4efa91254.jpg
បច្ចេកវិទ្យា

 ០៦-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឥឡូវក្រុមហ៊ុននេះបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកនិងផ្លាស់ប្ដូរឯកជនភាព និងការកំណត់ផ្សេងទៀតជាមួយនឹងជម្រើសសាមញ្ញ។

បរទេស៖ ហ្វេសប៊ុកនៅថ្ងៃពុធនេះបានប្រកាសពីការអាប់ដេតថ្មីទៅកាន់ម៉ឺនុយ Settings នៃកម្មវិធីទូរសព្ទ ដែលនឹងមកដល់ចុងសប្ដាហ៍នេះ មកកាន់អ្នកប្រើប្រាស់។ ឥឡូវក្រុមហ៊ុននេះបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកនិងផ្លាស់ប្ដូរឯកជនភាព និងការកំណត់ផ្សេងទៀតជាមួយនឹងជម្រើសសាមញ្ញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកនៅលើប្លក់ (blog) បានឲ្យដឹងថា ម៉ឺនុយ Settings ថ្មីត្រូវបានរចនាឡើងវិញ ដើម្បីធ្វើឲ្យអ្វីៗកាន់តែងាយស្រួលក្នុងការស្វែងរក។ ឥឡូវនេះ កម្មវិធីនឹងនាំមកនូវការកំណត់ផ្នែកសំខាន់ៗចំនួន៦ នៅក្នុង Settings រួមមាន Account, Preferences, Audience and Visibility, Permissions, Your Information, និង Community Standards and Legal Policies។

ក្រុមហ៊ុនកំពុងកំណត់ផ្លូវកាត់បន្ថែមទៀត ទៅកាន់ផ្នែកត្រួតពិនិត្យឯកជនភាព នៅផ្នែកខាងលើនៃទំព័រ Settings ដូច្នេះអ្នកប្រើប្រាស់ងាយស្រួលមើល និងផ្លាស់ប្ដូរចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេ។ ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី៤ ខែសីហា ដល់អ្នកប្រើប្រាស់ហ្វេសប៊ុក នៅលើប្រព័ន្ធប្រតិបត្តិការ iOS, Android និងគេហទំព័រលើទូរសព្ទ៕

ការវិវត្តនៃការរចនាផ្ទៃផ្នែក Settings របស់ហ្វេសប៊ុក នៅលើទូរសព្ទ
ការវិវត្តនៃការរចនាផ្ទៃផ្នែក Settings របស់ហ្វេសប៊ុក នៅលើទូរសព្ទ

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T