នៅអង់គ្លេស បានប្រើប្រាស់ចំបើង បង្កើតបានជារូបសត្វធំៗ ដាក់តាំងបង្ហាញយ៉ាងអស្ចារ្យ

//s9.kh1.co/9b/9b159bb76b6016bbf676fd66d9e9df4f043897ab.jpg
សង្គម

 ០៦-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដោយធ្វើឡើងពីចម្បើង ពួកវាក៏មានគ្រោងដែកសរសៃនិងខ្សែ នៅពីខាងក្នុងផងដែរ។

អង់គ្លេស៖ បណ្ដុំសត្វយក្សដែលធ្វើពីចំបើងត្រូវបានដាក់តាំងបង្ហាញ នៅឧស្យានសាហ្វារីមួយកន្លែង។ សិល្បៈករ Mike De Butts, Harriet Lumby និង Alex បានធ្វើរូបចម្លាក់ សម្រាប់ការតាំងពិព័រណ៌ថ្មីមួយនៅឧស្យានសាហ្វារី Longleat ក្នុងតំបន់ Wiltshire។ អ្នកទាំងបីបានរចនាបណ្ដុំសត្វចំនួន៨ ដើម្បីតំណាងឲ្យសត្វព្រៃរាត្រីចរ ដើមកំណើតក្នុងចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបចម្លាក់ដែលមានកម្ពស់ដល់ទៅ៣ម៉ែត្រ រួមមានសត្វទីទុយ, កញ្ជ្រោង, កំពីងដូង, badger, កាំប្រមាតូច, និងកង្កែបជាដើម។ ដោយធ្វើឡើងពីចំបើង ពួកវាក៏មានគ្រោងដែកសរសៃនិងខ្សែ នៅពីខាងក្នុងផងដែរ។ ការតាំងបង្ហាញរូបចម្លាក់ចំបើងនេះនឹងដំណើរការ រហូតដល់ថ្ងៃទី១២ ខែកញ្ញា នៅឧស្យានសាហ្វារី Longleat ជិតក្រុង Warminster។

ការតាំងពិព័រណ៍ថ្មីនេះក៏មានការបង្ហាញ រូបចម្លាក់តំណាងព្រះចន្ទកម្ពស់៦ម៉ែត្រ ដែលបង្កើតឡើងដោយសិល្បៈករ Luke Jerram ហើយក៏មានបង្ហាញសត្វមានជីវិត ដែលនឹងភ្លឺនៅពេលត្រូវពន្លឺ UV ដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/2f/2f2a342055274fa38b6604369c5822242fd236de.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fb/fb29b44b30a4df585efe5394ec42870df7001c95.jpg
https://s9.kh1.co/__image/w=650,h=366,q=100/3f/3fabfcdcaea035d9d09d8dcefec431cda9be148c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ca/caf5b53107799dad8f55f9bc44b0e274d38dc9a0.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T