បើសិនជាប្រិយមិត្តដើរនៅតាមផ្លូវ Siching នៅតៃវ៉ាន់ ប្រិយមិត្តប្រាកដជាបានឃើញ គេចែកខិត្តប័ណ្ណ ផ្សព្វផ្សាយពី iPhone 5 ជាមិនខាន។

ប៉ុន្តែបើសិនជាយើងមើលអោយកាន់តែច្បាស់នោះ iPhone 5 គឺជាឈ្មោះរបស់ការ៉េមនោះទេ។ ការ៉េមដែលមានឈ្មោះថា iPhone 5 នេះត្រូវបានមនុស្សជាច្រើនទាំងចាស់ទាំង ក្មេងនិយមទិញយកមកញ៉ាំខ្លាំងណាស់។ តែមានសំនួរមួយត្រូវបាន គេចោទសួរថា តើការយកឈ្មោះរបស់ ផលិតផល Apple មកធ្វើជាឈ្មោះរបស់ខ្លួននោះ ត្រូវបានប៉ះពាល់ដល់ក្រុមហ៊ុន Apple ដែរឬទេ? គួរបញ្ជាក់ផងដែរថា ការ៉េមនេះត្រូវបានគេលក់ ១ ដើមក្នុងតំលៃ ១៥ សេន។

តើប្រិយមិត្តចង់សាកភ្លក់រសជាតិនៃ ការ៉េម iPhone 5 ទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]