ញ៉ាំទឹក​ក្ដៅ​ ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ ​៧​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/89/893a3add580713097e6229c9ca124672cd9532e1.jpg
យល់ដឹង

 ០៥-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទឹក​មាន​សារសំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​​យើង​គ្រប់​រូប​ ហើយ​ក្នុង​មួយ​ថ្ងៃ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​។​

ទឹក​មាន​សារសំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​​យើង​គ្រប់​រូប​ ហើយ​ក្នុង​មួយ​ថ្ងៃ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​។​ ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ទឹក​ក្ដៅ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​​ដល់​រាងកាយ​លើស​ពី​ការ​រំពឹង​ទុក​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ចាប់ផ្ដើម​ទម្លាប់​ញ៉ាំ​ទឹក​ក្ដៅ​​ជំនួស​ឲ្យ​ការ​ញ៉ាំ​ទឹក​ត្រជាក់​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ

អត្ថប្រយោជន៍​ទាំង​៧​យ៉ាង​​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ

១. សម្រក​ទម្ងន់​

​ទឹក​ក្ដៅ​អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដែល​​ចាំបាច់​​សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ គឺ​ចាប់ផ្ដើម​ការ​ធ្វើ​មេតាប៉ូលីស​នៅ​ពេល​ព្រលឹម​ ដោយ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​។

២. តឹង​ច្រមុះ និង​បំពង់​ក​

​ទឹក​ក្ដៅ​អាច​ជួយ​ដោះស្រាយ​​ជំងឺ​ផ្ដាសាយ​ ក្អក​ និង​ឈឺ​បំពង់​ក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​អាច​រំលាយ​ស្លេស្ម​ និង​ជួយ​កម្ចាត់​​ស្លេស្ម​​ចេញ​ពី​​​ផ្លូវ​ដង្ហើម​ ។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បន្ថយ​អាការៈ​ឈឺ​បំពង់​ក​ផង​ដែរ​។

គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ

៣. ការ​ចុក​ពោះ​ពេល​មក​រដូវ​

ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្ដៅ​អាច​ជួយ​​កាត់បន្ថយ​អាការៈ​ចុក​ពោះ​នៅ​ពេល​មក​រដូវ​។ កម្ដៅ​នៃ​ទឹក​អាច​ជួយ​ឲ្យ​សាច់ដុំ​ពោះ​មាន​ភាព​​ធូរ​ស្រាល​ ដែល​​ជួយ​​ព្យាបាល​បញ្ហា​ចុក​ពោះ​ និង​​ការ​​កន្ត្រាក់​សាច់ដុំ​។

៤. បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​

បន្ថែម​ពី​នេះ​ ទឹក​ក្ដៅ​ក៏​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ផង​ដែរ​។​ នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​នឹង​ចាប់ផ្ដើម​កើន​ឡើង ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​បែក​ញើស។​ កត្តា​នេះ​អាច​ជួយ​​បណ្ដេញ​ជាតិ​ពុល​ និង​សម្អាត​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៥. បង្ការ​ភាព​ចាស់​មុន​វ័យ​

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ក្ដៅ​អាច​ជួយ​ជួសជុល​កោសិកា​ស្បែក​ ដោយ​បង្កើន​ភាព​យឺត​នៃ​ស្បែក។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រចាំ​ ស្បែក​របស់​យើង​នឹង​ចាប់ផ្ដើម​ទន់​ល្មើយ​​​ជាង​មុន​។

៦. បង្ការ​​ការ​កើត​មុន​

ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​សម្អាត​រាងកាយ​បាន​យ៉ាង​ជ្រៅ និង​អាច​កម្ចាត់​ឫសគល់​​​នៃ​ការ​បង្ក​រោគ​ដែល​ទាក់ទង​នឹង​ការ​កើត​មុន​ថែម​ទៀត​ផង​។

៧. ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​

ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​ឲ្យ​សរសៃ​សក់​ទន់​ល្មើយ​​ ព្រម​ទាំង​​ភ្លឺ​រលោង​។ ​វា​ផ្ដល់​ថាមពល​ដល់​សរសៃ​ប្រសាទ​​នៅ​ក្នុង​ឫស​សក់​ ដែល​មាន​គុណប្រយោជន៍​បង្កើន​ភាព​រឹងមាំ​ដល់​សរសៃ​សក់​ ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ ព្រម​ទាំង​ជំរុញ​ដល់​ការ​លូតលាស់​នៃ​សក់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T