មិនទាន់ចេញលក់ផង ស្រាប់តែបែកធ្លាយរូប wallpapers របស់សេរ៊ីទូរសព្ទ Pixel 6 យ៉ាងទាក់ទាញ

//s9.kh1.co/d9/d9f5cace1eab5db4dcf8d976e4f8a051998bc97d.jpg
បច្ចេកវិទ្យា

 ០៥-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជាធម្មតា រូបភាព wallpapers ទាំងអស់នឹងធ្វើតម្រូវតាមកាមេរ៉ានៅខាងមុខ ដែលមានទម្លុះផ្ទៃអេក្រង់។

បរទេស៖ ក្រុមហ៊ុន Google ទើបតែបញ្ចេញព័ត៌មានជាផ្លូវការទាក់ទងនឹងការមកដល់ទូរសព្ទសេរ៊ីថ្មី គឺ Pixel 6 និង Pixel 6 Pro។ យ៉ាងណាមិញ រូបភាព Wallpapers របស់វា បានលេចធ្លាយនិងចែកចាយ មុនពេលការចេញលក់ទូរសព្ទសេរ៊ីថ្មីនេះ ហើយអរគុណដល់ក្រុមការងារនៃគេហទំព័រ 9to5Google។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងារ 9to5Google អាចទទួលបានរូបភាពទាំងនេះមកបាន ដោយក្លែងបន្លំទូរសព្ទ Pixel បច្ចុប្បន្ន ឲ្យធ្វើជាម៉ូឌែល Pixel 6 ដើម្បីអាចទាញយកបានពួកវា។ ជាធម្មតា រូបភាព wallpapers ទាំងអស់នឹងធ្វើតម្រូវតាមកាមេរ៉ានៅខាងមុខ ដែលមានទម្លុះផ្ទៃអេក្រង់។ កាលពីមុន កាមេរ៉ារបស់ Pixel ត្រូវបានទម្លុះអេក្រង់នៅជ្រុងខាងឆ្វេងផ្នែកខាងលើ ប៉ុន្តែចំពោះទូរសព្ទសេរ៊ីក្រោយ ក្រុមហ៊ុន Google បានផ្លាស់ប្ដូរទីតាំងកាមេរ៉ាមកផ្នែកខាងលើចំកណ្ដាលវិញ សម្រាប់សេរ៊ី Pixel 6។

បើគេប្រើរូបភាពទាំងនេះជាមួយទូរសព្ទ Pixel ជំនាន់មុន វាមិនសូវស៊ីគ្នា​ ត្រង់មានឡេនទម្លុះអេក្រង់នៅផ្នែកខាងលើចំកណ្ដាលនេះតែម្ដង ប៉ុន្តែវានៅតែបង្កើនសោភ័ណភាពសម្រាប់អេក្រង់ទូរសព្ទទូទៅដដែល។ អ្នកអាចចុចនៅត្រង់នេះ ទាញយក ដើម្បីចូលទៅដល់តំណភ្ជាប់ សម្រាប់រូបភាព wallpapers របស់សេរ៊ីទូរសព្ទ Google Pixel 6 ដែលនឹងចេញលក់នៅពេលខាងមុខនេះ៕

រូបភាព wallpapers ខ្លះៗ ពីសេរ៊ីម៉ូឌែល Google Pixel 6
រូបភាព wallpapers ខ្លះៗ ពីសេរ៊ីម៉ូឌែល Google Pixel 6

ប្រភព: Android Authority

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T