បង្កើន​កូលេស្តេរ៉ូល​ល្អ​​​ ជាមួយ​អាហារ​ទាំង​៣​​ប្រភេទ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/6b/6b0a619df767c81ae3f1563e1939e5e6f5083543.jpg
យល់ដឹង

 ០៥-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រាងកាយ​យើង​ត្រូវការកូលេស្តេរ៉ូល​​ល្អ​ដើម្បី​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មួយ​ចំនួន​។

រាងកាយ​យើង​ត្រូវការកូលេស្តេរ៉ូល​​ល្អ​ដើម្បី​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មួយ​ចំនួន​។ ពិត​ណាស់​ កូលេស្តេរ៉ូល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​មុខងារ​រាងកាយ​ ជា​ពិសេស​សម្រាប់​សុខភាព​បេះដូង​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បង្កើន​កូលេស្តេរ៉ូល​​ល្អ​នៅ​ក្នុង​រាងកាយ​ ជាមួយ​នឹង​អាហារ​ទាំង​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពពួក​សណ្ដែក (Legumes)

​​ពពួក​សណ្ដែក​ដែល​មាន​ដូចជា​សណ្ដែក​ និង​សណ្ដែក​សៀង​ផ្ទុក​​បរិមាណ​ជាតិ​ដែក​ខ្ពស់​ ហើយ​សារធាតុ​Kaempferol​នៅ​ក្នុង​ពពួក​សណ្ដែក ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​​​​ ​ដែល​មាន​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​អាហារ​ប្រភេទ​នេះ​ក៏​​ជា​ប្រភព​ល្អ​នៃ​ហ្វូឡេត​ ​ម៉ាញ៉េស្យូម​ និង​ប៉ូតាស្យូម​​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​​បន្ថយ​កម្រិត​​នៃ​កូលេស្តេរ៉ូល​អាក្រក់​ ព្រម​ទាំង​បង្កើន​កូលេស្តេរ៉ូល​ល្អ​ជំនួស​វិញ​។

២. ផ្លែ​បឺរ​

ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​បឺរ​អាច​ប្រឆាំង​នឹង​ការ​រលាក​ បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ​ ហើយ​វា​ក៏​ជា​ប្រភព​នៃ​ម៉ាញ៉េស្យូម​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​ផ្ទុក​ប៉ូតាស្យូម​ វីតាមីន​Bនិង​K ព្រម​ទាំង​ជាតិ​សរសៃ​ដែល​ជួយ​​ឲ្យ​យើង​​​ឆ្អែត​បាន​យូរ​។ លើស​ពី​នេះ វា​ក៏​មាន​ហ្វូឡេត​ខ្ពស់​ និង​ខ្លាញ់​ Monounsaturated ដែល​អាច​បន្ថយ​​កម្រិត​កូលេស្តេរ៉ូល​​អាក្រក់​ និង​​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។

៣. គ្រាប់​​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​

គ្រាប់​ផ្លែឈើ​ដូចជា​អាល់ម៉ុន​ និង​គ្រាប់​ស្វាយ​ចន្ទី​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ហ្វូលិក​។ វា​ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម​ និង​ជាតិ​ដែក​ដែល​ជួយ​​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រសើរ​ឡើង​ ក៏​ដូចជា​ជំរុញ​កម្រិត​ថាមពល​។ ​ចំណែក​ឯ​គ្រាប់​ផ្លែឈើ​​ដូចជា​គ្រាប់​ល្ពៅ និង​គ្រាប់​ជីរ​​ផ្ទុក​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់ ហើយ​វា​ក៏​សម្បូរ​​ទៅ​ដោយ​ម៉ាញ៉េស្យូម​ ជាតិ​សរសៃ​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​ជួយ​​​ការពារ​ជំងឺ​បេះដូង​ និង​​​ជួយ​ជំរុញ​​កម្រិត​​កូលេស្តេរ៉ូល​ល្អ​។ ជាមួយ​គ្នា​នេះ​ដែរ គ្រាប់​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ក៏​អាច​ការពារ​កោសិកា​​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​​​ដ៏​គ្រោះថ្នាក់​​ថែម​ទៀត​ផង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T