បណ្ដាញផ្សព្វផ្សាយកូរ៉េបង្ហាញមុខតារា Kpop ជំនាន់ទី៣ ដែលកាន់កាប់អចលនទ្រព្យតម្លៃរាប់លាន!

//s9.kh1.co/eb/ebafb0c32e980bbb016b32f6fc4e346e02a67750.jpg
យុវវ័យ

 ០៥-សីហា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

បណ្តាញផ្សព្វផ្សាយព័ត៌មានកូរ៉េបង្ហាញបញ្ជីឈ្មោះសិល្បករ Kpop ជំនាន់ទី៣ ដែលមានទ្រព្យសម្បត្តិច្រើនជាមួយនឹងការកាន់កាប់អចលនទ្រព្យដ៏គួរឱ្យភ្ញាក់ផ្អើល!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ក្នុង​ចំណោមតារាចម្រៀង Kpop ដែល​ចេញមុខដំបូងៗរាប់ចាប់ពីឆ្នាំ ២០១០ មកអ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​នាពេលនោះ គឺជាឆ្នាំដែលពួកគេកំពុងកើបបាននូវប្រជាប្រិយ​ភាព​ កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ និងទ្រព្យសម្បត្តិដ៏មហាសាលជា​ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាល​ពីថ្ងៃទី៥ ខែ កក្កដា កន្លងទៅ គេហទំព័រ Woman Dong-A បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ ដែល​លើក​ឡើង​ពី​តារា ​ Kpop ជំនាន់ទី៣ ដែល​មាន​សមត្ថភាព​កាន់កាប់​អចលនទ្រព្យតម្លៃ​រាប់លានដុល្លារ ហើយបញ្ជីឈ្មោះនោះ ចៀសមិនផុតពី ក្រុម EXO ក្រុម BTS និងតារាស្រី IU ឡើយ។

ជ្រាបច្បាស់ សូមទស្សនាការបង្ហាញខាងក្រោម ៖

១. IU

កាលពីមុន ​IU បាន​ទិញ​វីឡាតម្លៃ ១៣ ពាន់លានវ៉ុន នៅ Cheongdam-dong Gangnam-gu ក្រៅពីនេះមានទិញវីឡាដ៏ប្រណីតឈ្មោះ Eterno Gangnam ទិញដីមួយកន្លែងតម្លៃ ៤.៦ ពាន់លានវ៉ុន នៅខេត្ត Gyeonggi និង​មួយកន្លែង​ទៀតតម្លៃ ២.២ ពាន់លានវ៉ុន នៅ Gyeonggi Province និងផ្ទះនៅ​ Yongsan-gu តម្លៃ ពាន់លានវ៉ុន

IU
IU

២. BTS

RM បានទិញ Apartment តម្លៃ ៦.៣៦ ពាន់លានវ៉ុន ដោយ Jimin ក៏បានទិញនៅអាគារជាមួយ RM ដែរក្នុងតម្លៃ ៥.៩ ពាន់លានវ៉ុន ចំពោះកូនពៅ Jungkook ទិញ​ផ្ទះកម្ពស់ ២ជាន់នៅ Itaewon តម្លៃ ៧.៦៣ ពាន់លានវ៉ុន ដីមួយកន្លែងនៅ Seongsu-dong តម្លៃ ១.៩៥ ពាន់លានវ៉ុន ដោយឡែក V ក៏ជា​ម្ចាស់​វីឡាស៊ីវិល័យនៅ Samseong-dong តំបន់ Gangnam ​ក្នុង​តម្លៃ ៥.១ ពាន់លានវ៉ុន ខណៈពេល Jin បាន​ទិញ Penthouse នៅ​ Hannam The Hill កាល​ពីឆ្នាំ ២០១៩ ក្នុង​តម្លៃ ៤.៤៩ ពាន់លានវ៉ុន ស្របគ្នានឹង Suga បាន​ទិញ វីឡាមួយកន្លែង​នៅ Hannam-Dong ក្នុង​តម្លៃ ៣.៤ ពាន់លានវ៉ុន បើងាកមក J-Hope វិញបាន​ទិញ និង​​លក់វីឡា ​Trimage ក្នុង​តម្លៃ ៣.៧ ពាន់លានវ៉ុន

BTS
BTS

៣. សមាជិកក្រុម EXO គឺ Chanyeol និង Sehun

ចំពោះ Chanyeol គឺជាអ្នក​ដែល​មាន​សមត្ថភាពបាន​កាន់កាប់អគារផ្ទាល់ខ្លួនដំបូងគេប្រចាំក្រុម នៅ Mapo ដែល​មាន​តម្លៃ ២.២៧ ពាន់លានវ៉ុន និងចូលឆ្នាំដល់ ២០១៩ សមាជិកម្នាក់ទៀត គឺ Sehun បាន​ក្លាយជាម្ចាស់អចលនទ្រព្យទិញ​អគារតម្លៃ ៣.៣៥៦ ពាន់លានវ៉ុន នៅ​ Sangdo-dong ហើយកាលពីឆ្នាំ ២០១៦ ​លោកក៏បាន​ទិញ​វីឡានៅ Gangnam ក្នុង​តម្លៃ ១.៦៦ ពាន់លានវ៉ុន ផងដែរ៕

Chanyeol និង Sehun
Chanyeol និង Sehun

ប្រភព ៖ Kpopstarz 

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T