តិចច្រឡំនៅក្រៅប្រទេស! កន្លែងកម្សាន្តកែច្នៃមួយនេះនៅខេត្តតាកែវ កំពុងទាក់ទាញមនុស្សទៅលេងព្រោងព្រាត

//s9.kh1.co/87/8794bf944a6e66ccdfba66d74521be3b33ef1660.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២៣ ១ល្ងាច · ៩ ខែមុន

ភ្នំចំបាប់ នៅខេត្តតាកែវ សព្វថ្ងៃ កំពុងធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាមានការចាប់អារម្មណ៍ខ្លាំង និងបានទៅលេងកម្សាន្តជាបន្តបន្ទាប់ជាហូរហែពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

កម្សាន្ត៖ ថ្មីៗនេះ ក្រុមយុវវ័យ និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាមានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងកន្លែងកម្សាន្តដែលទើបតែកែច្នៃថ្មីមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជា ៥០ ទៅ ៦០គីឡូប៉ុណ្ណោះពីរាជធានីភ្នំពេញ។ កន្លែងកម្សាន្តមួយនេះដែរ ត្រូវបានគ្រប់គ្នាស្គាល់ថា «ភ្នំចំបាប់»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយទីនេះ មានទីធ្លាធំទូលាយ ខ្យល់អាកាសបរិសុទ្ធ ទេសភាពក៏ស្រស់ស្អាតត្រជាក់ភ្នែក មានភ្នំនៅអមនឹងមាត់ថ្លុកដែលមានដក់ទឹកពណ៌យ៉ាងខៀវស្រងាត់ មើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន។ ជាហេតុធ្វើក្រុមអ្នកចូលចិត្តដើរលេង មានការពេញចិត្ត និងមកលេងកម្សាន្ត បោះតង់អាំងសាច់ញ៉ាំជុំមិត្តភក្ដិ និងថតរូបលេងជាច្រើនព្រោងព្រាតផងដែរ។

គួរបញ្ជាក់ថា ភ្នំចំបាប់នេះ ដំបូងឡើយគ្រាន់តែជាភ្នំដែលមានទិដ្ឋភាពធម្មតាៗដូចភ្នំដទៃយ៉ាងដូច្នោះ តែក្រោយមកភ្នំនេះត្រូវបានគេជីកកាយយកថ្មមកធ្វើជាផ្លូវ និងផ្គត់ផ្គង់តម្រូវការនានា ទើបទីនេះក៏បានប្រែក្លាយជាបឹងដែលមានទឹកដក់យ៉ាងច្រើនអមដងភ្នំ និងក្លាយកន្លែងកម្សាន្តដ៏ទាក់ទាញរហូតមកដល់សព្វថ្ងៃនេះទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ AllCare Travel

ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
ភ្នំចំបាប់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T