នៅរដ្ឋ Florida ស្រ្ដីម្នាក់ឈ្មោះ Christine Faith Baker ដែលមានអាយុ ៤៥ឆ្នាំ បានត្រូវគេចាប់ចូលគុកបន្ទាប់ពីនាង ស្នើរសុំដោយសំងាត់ជាមួយនឹង មន្រ្ដីក្នងការធ្វើការរួមភេទ ដើម្បីដោះដូរនឹងការទិញ cheeseburger ២របស់ McDonald ។ យោងទៅតាមអ្នកគ្រប់គ្រងក្នុងទីក្រុងនោះ បាននិយាយថា នេះជាការធ្វើការយ៉ាង សំងាត់របស់មន្ដ្រីយាមល្បាត ក្នុងការដើរមើលស្រ្ដីរកស៊ីផ្លូវភេទ ដែលចៃដន្យអ្វីគាត់បានជួប Baker ហើយគាត់បានសាកសូរទៅ Baker ក្នុងការចង់រួមភេទ។ បន្ទាប់ពីធ្វើការចរចាររួចមក នាងបានយល់ព្រម និងឲ្យរូបគាត់ទិញ cheeseburger ឲ្យដែលមានតម្លៃត្រឹមតែ ២.៧៥ដូល្លារ ហើយគាត់ត្រូវឲ្យលុយទឹកតែបន្ថែម៤០ដូល្លារ។ នាងបានប្រាប់ឲ្យមន្រ្ដីនោះទៅកន្លែងស្ងាត់ និងធ្វើសកម្មភាពរួមភេទ។ នេះជាពេល ដែលមន្រ្ដីមួយរូបនេះ អាចចាប់រូបនាងបានហើយ ដែលចោទនាងពីបទ ធ្វើការរកស៊ីរួមភេទខុសច្បាប់៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ