ទោះបីរៀបការស្ងាត់ៗ តែជីវិតគ្រួសារតារាទាំងនេះ ពេញដោយស្នាមញញឹម យ៉ាងមានក្ដីសុខ

//s9.kh1.co/e3/e3922fdbba84b07e52a3e4b2349acf7509555acb.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទោះមិនរៀបចំពីធីរៀបការបែបអធិកអធមដូចមិត្តរួមអាជីព តែតារាទាំងនេះ កំពុងកសាងជីវិតគ្រួសារយ៉ាងរឹងមាំ ពេញដោយភាពកក់ក្ដៅ។

ភ្នំពេញ៖ បច្ចុប្បន្ន ការរៀបការរបស់សិល្បករ សិល្បការិនី កាន់តែមានច្រើនគូក្នុងរយៈពេលចុងក្រោយមកនេះ។ ម្យ៉ាងមានតារាជាច្រើន ហ៊ានបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ រហូតឈានដល់ថ្ងៃដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍ទៀតផង។ លើសពីនេះទៅទៀត មានតារាជាច្រើនរៀបការ និងបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងចំណាយថវិកាច្រើនលើការដេគ័ររោងការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួុយគ្នានេះដែរ ស្របពេលដែលមានសិល្បករ សិល្បការិនីជាច្រើនរៀបការធ្វើឡើងមានភាពអធិកអធម ព្រមទាំងអញ្ជើញភ្ញៀវចូលរួមច្រើននោះ ក៏មានតារាប៉ុន្មានរូប បានសម្រេចចិត្តរៀបការបែបសាមញ្ញ ស្ងាត់ៗផងដែរ។ បើទោះបីរៀបការបែបធម្មតា តែបើក្រឡេកមើលជីវិតក្រោយការរួច គេឃើញតារាទាំងនោះ រស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយស្នាមញញឹមស្ទើររាល់ថ្ងៃតែម្ដង។

ពិតណាស់ ការរៀបការបែបសាមញ្ញរបស់តារាប៉ុន្មានរូបនេះ ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់គ្រប់គ្នា ខណៈតារាទាំងនេះមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ មានមហាជនជាច្រើនចូលចិត្ត។ ហើយតារាដែលបានសម្រេចចិត្តរៀបចំពីធីរៀបអាពាហ៍ពិពាហ៍តូចតាចនោះមានដូចជា៖

១៖ អ្នកនាង នៅ សូនីតា

ក្រោយរៀបការរួច បច្ចុប្បន្នអ្នកនាង នៅ សូនីតា មានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ខ្លាំង បើនិយាយពីជីវិតក្រោយមានកូន គេតែងតែឃើញនាងមានសុភមង្គល ខណៈមានស្វាមីចេះយល់ចិត្ត និងបានផ្ដល់ភាពកក់ក្ដៅដល់គ្រួសារយ៉ាងដូច្នេះ។

 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា ជាមួយស្វាមី និងកូនប្រុស
 អ្នកនាង នៅ សូនីតា ជាមួយស្វាមី និងកូនប្រុស

២៖ អ្នកនាង ឌុច លីដា

បើក្រឡេកមើលតារាសម្ដែងស្រីអ្នកនាង ឌុច លីដា ក្រោយសម្រាលកូនរួច តារារូបនេះ ក៏បានរៀបការ ហើយបច្ខុប្បន្ននាងកំពុងរស់នៅជាមួយស្វាមី និងកូនពោរពេញដោយស្នាមញញឹម និងមានសុភមង្គលខ្លាំងផងដែរ។

អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា ជាមយយស្វាមី និងកូនប្រុស
អ្នកនាង ឌុច លីដា ជាមយយស្វាមី និងកូនប្រុស

៣៖ លោក ណាខុន

ងាកទៅមើលតារាសម្ដែងរូបសង្ហាមានមន្តស្នេហ៍លោក ណាខុន ថ្មីៗនេះលោកបានសម្រេចចិត្តជាមួយគូស្នេហ៍ ក្រោយមើលចិត្តគ្នាអស់ជាច្រើនឆ្នាំកន្លងមក។ បន្ទាប់ពីរៀបការរួច គេឃើញតារារូបនេះ និងភរិយាបង្ហាញសកម្មភាពស្វីតៗជានិច្ច។

លោក ណាខុន
លោក ណាខុន
លោក ណាខុន ជាមួយភរិយា
លោក ណាខុន ជាមួយភរិយា
លោក ណាខុន ជាមួយភរិយា
លោក ណាខុន ជាមួយភរិយា
នៅ សូនីតាឌុច លីដាណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T