ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់

//s9.kh1.co/25/250236bc7c679d09efd9aec06870e2f415f48539.jpg
យល់ដឹង

 ០៣-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បក​ស្បែក ឬ​ចាក់​ថ្នាំ​ស្បែក​ឲ្យ​ស ជា​វិធី​មួយដើម្បី​ជួយឲ្យ​ស្បែក​ភ្លឺថ្លាលឿន ប៉ុន្តែមាន​ដឹង​ទេ​ថា នៅ​ក្នុង​ថ្នាំ​បក​ស្បែក

បក​ស្បែក ឬ​ចាក់​ថ្នាំ​ស្បែក​ឲ្យ​ស ជា​វិធី​មួយដើម្បី​ជួយឲ្យ​ស្បែក​ភ្លឺថ្លាលឿន ប៉ុន្តែមាន​ដឹង​ទេ​ថា នៅ​ក្នុង​ថ្នាំ​បក​ស្បែក ឬ​ថ្នាំ​ចាក់​ឲ្យ​ស្បែក​ស​ទាំង​អស់​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​អ្វី​ខ្លះ ហើយ​សុខភាព​យើង​នឹង​ប៉ះពាល់​បែប​ណា​បើ​យើង​ប្រើ​វា​ទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ពេញ​និយម​បក​ស្បែក​ឲ្យ​ស និង​ប្រើ​ផលិត​ឲ្យ​ស្បែក​ស​ខុស​ពី​សម្បុរ​ធម្មជាតិ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ព្រោះ​តែ​ចង់​ស្អាត ដោយ​មិន​គិត​ដល់​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ជំងឺ​ទូទៅ។

លោក​បន្ត​ថា ការ​និយម​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស ហើយ​មិន​បាន​ថែ​ទាំ​ស្បែក​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ ស្បែក​របស់​យើង​ងាយរង​ការ​រលាក​ពី​ពន្លឺ​ព្រះ​អាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា។ ម៉្យាង​វិញ​ទៀត ពន្លឺ​ព្រះ​អាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន។ លើស​ពី​នេះ ការ​បក​ស្បែកមួយចំនួន មិន​ដឹង​ថា ធ្វើ​តាម​បច្ចេកទេស​មក​ពី​ណា​ឲ្យ​ប្រាកដ ពោល​គឺ​ចេះ​តែ​ធ្វើ​តាម​ការ​នឹក​ឃើញ និង​ត្រាប់​តៗគ្នា។

វេជ្ជបណ្ឌិត ដដែល​បន្ត​ថា ចំពោះ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស​វិញ មាន​ច្រើន​ប្រភេទ ហើយ​បច្ចុប្បន្ន មាន​ឡេលាយ ថ្នាំ​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ដែល​បាន​ដាក់​លក់​នៅ​តាម​ទី​ផ្សារ​ភាគ​ច្រើន មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ​ដូច​ជា បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​សារ​ធាតុ​ទាំង​នោះ បណ្ដាល​ឲ្យ​ស្បែក​បាត់​បង់​ភាព​ការពារ។

ជា​ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា រាល់​អ្នក​ដែល​និយម​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស អាច​ប្រឈម​ជាមួយ​នឹង​ជំងឺ​សើ​ស្បែក ជា​ពិសេស​គឺ​ជំងឺ​មហារីក​ស្បែក ច្រើន​ជាង​មនុស្ស​ដែល​អត់​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T